ស្ថានិយទូរទស្សន៍អារ៉ាប់ Al Jazeera កាលពីថ្ងៃទី ២៧ធ្នូ ឆ្នាំ ២០១២ បាននាំពាក្យប្រភពព័ត៌
មានការបរទេសរបស់ទួគី បានឱ្យដឹងថា ប្រធានាធិបតី ស៊ីរី លោក Bashar al-Assad បាន
ពិភាក្សាជាមួយក្រុមមន្ដ្រី វីណេហ្ស៊ូអេឡា អំពីការបង្កើតភាពងាយស្រួលសម្រាប់លោក រួមនិង
គ្រួសារ ដើម្បីភៀសខ្លួន មកនៅប្រទេសអាមេរិកខាងត្បូងមួយនេះ។

ប្រភពពី Al Jazeera បន្ដថា ក្រុមបុគ្គលិកស្ថានទូតរបស់ទួគី ប្រចាំរដ្ឋធានី Caracas នៃប្រទេស
វីណេហ្ស៊ូអេឡា បានទទួលព័ត៌មានពីតំណាងរបស់ វីណេហ្ស៊ូអេឡា ស្ដីពី លោក Assad សុំការ
អនុញ្ញាតជ្រោកកោននយោបាយ នៅប្រទេសនេះ។

គួររំលឹកថា កាលពីចុងខែតុលា ឆ្នាំ ២០១២ រដ្ឋមន្ដ្រីការបរទេស ស៊ីរី លោក Faisal Miqdad បាន
ផ្ញើសារដោយឡែកមួយរបស់ លោក Assad ទៅកាន់ប្រធានាធិបតី វីណេហ្ស៊ូអេឡា លោក Hugo
Chavez ផងដែរ។ លោក Faisal Miqdad មិនបានបង្ហើបឱ្យដឹងពីខ្លឹមសារក្នុងលិខិតនោះទេ លោក
គ្រាន់តែនិយាយថា លិខិតនេះ មានទាក់ទងនឹងទំនាក់ទំនងរវាងប្រធានាធិបតីទាំងពីរ។

ដោយ ៖ សីហា
ប្រភព ៖ VE