CamNews

ក្រុមចោរ ប្រដាប់អាវុធ ចូលប្លន់នៅខ្ទមស្រែ បាញ់សម្លាប់ម្ចាស់ យកប្រាក់អស់ ១០លានរៀល

ព្រះវិហារ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធមួយក្រុម បានឆ្មក់ចូលខ្ទមស្រែ រួចហើយបាញ់សម្លាប់ ម្ចាស់ ខ្ទម ហើយយកលុយអស់១០លានរៀល កាលពីវេលាម៉ោង ២១និង២០នាទី យប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៣ ។

ជុំវិញករណីខាងលើនេះ លោកអនុសេនីយ៍ឯក ឡាញ់ លីស៊ីវឡេង អធិការស្រុកគូលែន ខេត្ត ព្រះវិហារ បានផ្តល់ព័ត៌មានថា ចោរប្លន់នោះ មានគ្នាចំនួន៤នាក់ ប្រដាប់ដោយអាវុធ AK ចំនួន៤ ដើមពាក់ពិល នៅពីលើក្បាល ដើម្បីបញ្ចាំងចូល ទៅប្លន់នៅចំណុចខ្ទមស្រែ គ្រួសារឈ្មោះ ហ៊ិន ប៉ុ ភេទស្រី អាយុ៦៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្រុកកំណើតភូមិស្ទឹង ឃុំសំរោង ស្រុកសូត្រ និគមន៌ ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅ ធ្វើស្រែ ចំណុចស្រែឈ្មោះ សេនាប្រមុខ ស្ថិតនៅ ភូមិ ស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ចំងាយពីប៉ុស្តិ៍រដ្ឋបាល នគបាលប្រហែល ២២ គីឡូម៉ែត្រ ។

ក្រុមគ្រួសារជនរងគ្រោះត្រូវ ចោរប្លន់នោះ មានសមាជិក៥នាក់ ស្ថិតនៅចំណុចកើតហេតុខាងលើ បាននិយាយថា ឈ្មោះ ជនរងគ្រោះ វ៉ន វ៉ក ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរត្រូវ ចោរប្លន់ ប្រដាប់អាវុធ បានបាញ់ត្រូវ១គ្រាប់ របួសបាក់ឆ្អឹងកំភួន ជើងខាងស្តាំ ហើយជនរងគ្រោះ បានលោត ចុះពីលើខ្ទម ព្យាយាមរត់ចេញពីកន្លែងកើតហេតុ តែត្រូវក្រុមចោរ ម្នាក់ទៀត បាញ់ចំស្មាខាងឆ្វេង ធ្លាយមកបៀមគ្រាប់ ក្រោមក្លៀកខាងឆ្វេង ។

ក្រោយកើតហេតុ ក្រុមគ្រូសារបានដឹក ជនរងគ្រោះទៅ មណ្ឌលសុខភាព ស្រយ៉ង់ដើម្បី សង្រ្គោះ បន្ទាន់ ដោយស្ថានភាព របួសធ្ងន់ធ្ងរពេក រយៈពេល១៥នាទីក្រោយមក ជនរងគ្រោះក៏ដាច់ ខ្យល់ ស្លាប់ រីឯឈ្មោះ កាន់ សុខុម ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធ បានឲ្យដឹងថា ទ្រព្យសម្បត្តិ ដែល ក្រុមចោប្លន់យកបាននោះ មានទឹកប្រាក់ចំនួន១០លានរៀល   ។

ក្រោយកើតហេតុ លោកអធិការ ឡាញ់ លីស៊ីវឡេង បានដាក់ពង្រាយ កម្លាំងរបស់លោក តាមស្រាវ ជ្រាវ ដុតដៃដុតជើង តាមប្រមាញ់ ដើម្បីចាប់ក្រុមចោរប្លន់ មកផ្តន្ទាទោស ទៅតាមនិតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល