សក់ដុះជាប់ស្បែក គឺជាធម្មតាត្រូវបានគេស្គាល់ថា ជាបញ្ហាមួយដែលសក់មិនអាចដុះចេញមកខាង
ក្រៅស្បែក។ បញ្ហានេះ អាចធ្វើឱ្យស្បែករបស់អ្នកលោកអ្នក ឡើងប៉ោងហើមដូចជា ស្បែកមានមុន
ឡើងពណ៌ក្រហម និងឈឺចាប់។ តើលោកអ្នកមានវិធីដើម្បីដោះស្រាយបញ្ហាសក់ដុះជាប់ស្បែកនេះ
ដែរ ឬទេ?

ខាងក្រោមនេះ យើ់ងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ មួយចំនួន ដែលអាចជួយព្យាបាល
បញ្ហាសក់ដុះជាប់ស្បែកបាន ដោយធម្មជាតិ។

វិធីទី១៖ សូមយកស្ករស ១ពែង លាយជាមួយនឹងប្រេងអូលីវ ឬ ប្រេង jojoba កន្លះពែង និង ប្រេង
Tea Tree ១០តំណក់ និង ប្រេង lavender រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក យកវាមកលាបនៅលើ
ស្បែកដែលមានបញ្ហានោះបន្តិច ដោយប្រើម្រាមដៃរបស់អ្នកដុសអង្អែលតិចៗ រយៈពេល ២ទៅ៣
នាទី ចុងក្រោយ លាងសំអាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញ ជាការស្រេច។
ចំណំា៖ សូមព្យបាលតាមវិធីនេះ ឱ្យបាន ម្តង ឬ ២ដង ក្នុង ១សប្តាហ៍។

វិធីទី២៖ សូមយកម្ស៉ៅ baking soda ១ស្លាបព្រាបាយ លាយជាមួយនឹងទឹក ១ពែង រួចកូរចូលគ្នា
ឱ្យសព្វ បន្ទាប់មក ប្រើក្រណាត់ស្អាត ជ្រលក់ក្នុងទឹកនោះ រួចយកវាមកលាប នៅលើស្បែកកន្លែង
ដែលមានបញ្ហាសក់ដុះជាប់ស្បែកនោះ ទុករយៈពេល ៥នាទី លាងសំអាតជាមួយនឹងទឹកត្រជាក់
ចេញជាការស្រេច។
ចំណាំ៖ សូមព្យបាលតាមវិធីនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុង ១ថ្ងៃ។

(ម្ស៉ៅ baking soda និង ប្រភេទប្រេង ខាងលើ អាចរកទិញបាននៅតាមផ្សារទំនើប)៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies