ដើម្បីអនុវត្តយុទ្ធសាស្រ្តនៃការតភ្ជាប់សេវាអ៊ីនធឺណិត ប្រកបដោយប្រសិទ្ធភាព មានកត្តាមួយចំនួន ដែលអ្នកត្រូវពិចារណា និងតម្រូវការតភ្ជាប់សេវាអ៊ីនធឺណិត មួយចំនួនទៀត ដែលអ្នកចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់ដូចខាងក្រោមនេះ៖

នៅពេលកំណត់ឱ្យបានច្បាស់លាស់ពីការរៀបចំប្លង់ ឬយុទ្ធសាស្រ្តតភ្ជាប់សេវាអ៊ីនធឺណិត កត្តាសំខាន់បំផុត ដែលអ្នកចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់ គឺកម្រិតនៃការបញ្ជូន(Bandwidth) ដែលត្រូវការចាំបាច់សម្រាប់អ្នកប្រើប្រាស់ ដើម្បីអនុវត្តភារកិច្ចចាំបាច់របស់ពួកគេ។ ដើម្បីកំណត់កម្រិតបញ្ជូន ដែលអ្នកប្រើប្រាស់ត្រូវការ អ្នកត្រូវកំណត់ដូចចំណុចខាងក្រោម៖

ចំនួននៃអ្នកប្រើប្រាស់ ដែលនឹងត្រូវចូលដំណើរការសេវាអ៊ីនធឺណិត ក្នុងពេលតែមួយ

កម្មវិធី ដែលអ្នកប្រើប្រាស់ទាំងនេះ នឹងប្រើ

ភារកិច្ច ឬមុខងារ ដែលអ្នកប្រើប្រាស់ នឹងអនុវត្ត។

ចំនួននៃកម្រិតបញ្ជូន(bandwidth ) ដែលត្រូវការសម្រាប់ការប្រើប្រាស់ មានឥទ្ធិពលដល់ចំណុចពីរយ៉ាងខាងក្រោម៖
o ថាតើ ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតមួយណា (ISP) ដែលអ្នកត្រូវការប្រើប្រាស់។
o តើតម្លៃប៉ុន្មាន ទើបត្រូវនឹងកញ្ចប់ថវិការបស់អ្នក។

ការកំណត់ឱ្យបានច្បាស់លាស់ថា តើពេលវេលាណា ទើបជាពេល ដែលអង្គភាពប្រើកម្រិតបញ្ជូន(Bandwidth) អ៊ីនធឺណិតខ្ពស់នោះ គឺជាបញ្ហាមួយផ្សេងទៀត ដែលអ្នកចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់។ តួយ៉ាង អង្គភាព ដែលធ្វើប្រតិបត្តិការ ២៤ ម៉ោងក្នុងមួយថ្ងៃ នឹងមានតម្រូវការ កម្រិតបញ្ជូន ច្រើនជាងអង្គភាពផ្សេងទៀត ដែលដំណើរការចន្លោះម៉ោង ៨ ព្រឹក និងម៉ោង ៥ ល្ងាច។ លើសពីនេះទៀត ត្រូវចាំថា អ្នកត្រូវផ្តល់សម្រាប់ប្រតិបត្ដិការ ដែលមិនភ្ជាប់សេវាអ៊ីនធឺណិតផងដែរដូចជា Off-site backup ដែលអាចតម្រូវឱ្យមានបរិមាណកម្រិតបញ្ជូនធំផងដែរ។

តម្រូវការសំខាន់មួយទៀត ដែលចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់ នៅពេលដែលអ្នកបង្ហាញពីយុទ្ធសាស្រ្តនៃការតភ្ជាប់សេវាអ៊ីនធឺណិតរបស់អ្នក គឺត្រូវកំណត់ចំនួនអ្នកប្រើប្រាស់ដែលមានតម្រូវការចាំបាច់សម្រាប់ការតភ្ជាប់សេវាអ៊ីនធឺណិត។ ត្រង់ចំណុចនេះ អាចទាក់ទងនឹងកត្តាមួយចំនួនដូចជា៖

តើបុគ្គលិកប្រើកុំព្យូទ័រ នៅក្នុងក្រុមហ៊ុនប៉ុន្មាននាក់ ដែលភ្ជាប់ទៅនឹងបណ្តាញឯកជន ត្រូវការតភ្ជាប់សេវាអ៊ីនធឺណិត។

តើតម្រូវការតភ្ជាប់សេវាអ៊ីនធឺណិតចំនួនប៉ុនា្មន ដែលទាមទារ ឱ្យមានការតភ្ជាប់ក្នុងពេលតែមួយ។

តើរយៈពេលប៉ុន្មាន ដែលអ្នកប្រើប្រាស់ នឹងត្រូវតភ្ជាប់ទៅនឹងសេវាអ៊ីនធឺណិត។

ការកំណត់ឱ្យបានច្បាស់ពីទីតាំងកុំព្យូទ័រ ដែលមានតម្រូវការតភ្ជាប់សេវាអ៊ីធឺណិត ក៏ជាកត្ដា សំខាន់ផងដែរ។ ទីតាំងកុំព្យូទ័រ មានឥទ្ធិពលលើចំណុចដូចខាងក្រោម៖

កន្លែងដែល Router និងឧបករណ៍តភ្ជាប់សេវាអ៊ីនធឺណិតផ្សេងទៀត គួរតែត្រូវដាក់។

ថាតើរ៉ោតទ័រនេះ គួរតែត្រូវ តភ្ជាប់ទៅនឹងបណ្តាញស្នូល(Backbone Network) ឬក៏អត់។

ថាតើឧបករណ៍តភ្ជាប់សេវាអ៊ីនធឺណិត គួរតែត្រូវកំណត់ទីតាំង ក្នុងបវិវេណតែមួយ ឬយ៉ាងណា។

កត្តាសំខាន់បន្ទាប់ទៀត ជាប់ទាក់ទងទៅនឹងកម្មវិធី ដែលអ្នកប្រើប្រាស់ នឹងដំណើរការ។ កត្តាទាំងនេះត្រូវរួមបញ្ចូល ក្រោមលក្ខខណ្ឌតម្រូវដូចខាងក្រោម៖

លក្ខណៈ ដែលអ្នកប្រើប្រាស់ នឹងប្រើកម្មវិធីអ៊ីនធឺណិត។

កំណត់មុខងារ ដែលអ្នកប្រើប្រាស់នឹងអនុវត្ត ដោយប្រើកម្មវិធីអ៊ីនធឺណិត ហើយបន្ទាប់មកត្រូវភ្ជាប់តម្រូវការកម្រិតបញ្ជូន(Bandwidth) ទៅកាន់មុខងារនីមួយៗ ។

សូមទំនាក់ទំនងមកមេគង្គណិតឥឡូវនេះ ដើម្បីទទួលបានសេវាអ៊ីនធឺណិតល្បឿនលឿន ដោយប្រើខ្សែកាបអុបទិកសម្រាប់លំនៅឋាន និងការិយាល័យរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ ៖ 023 22 66 22│093 22 25 00

គេហទំព័រ៖ www.mekongnet.com.kh

អត្ថបទ៖ សារ៉ាត

ប្រភព ៖ online-passport