CamNews

លាង សុផាឡែន គ្រោងបោះទុនដាំកៅស៊ូ

ភ្នំពេញ៖ តារាចម្រៀងកំពុងជ្រក ក្រោមដំបូលផលិតកម្ម ភ្លេងរីខដ (Phleng Record ) ក្រោយ
ពីបានបោះទុនជាច្រើន ទៅលើការដាំស្រូវ និង ម្រេច នៅឯកខេត្តសៀមរាមរួចមក ពេលនេះ
នាងមាន គម្រោងបោះទុនដាំកៅស៊ូ បន្ថែមទៀត។

តារាចម្រៀងរាងតូចច្រឡឹង លាង សុផាឡែន បានបង្ហើបប្រាប់ Looking TODAY ឲ្យដឹងកាលពី
ពេលថ្មីៗនេះថា បច្ចុប្បន្ននេះក្រៅពីអាជីពសិល្បៈ នាងបានបោះទុនមួយចំនួន ដើម្បីធ្វើការដាំ
ស្រូវនៅឯខេត្ត សៀមរាប អង្គរ។ តារាចម្រៀង សម្បុរស្រអែម លាង សុផាឡែន បាននិយាយ
ប្រាប់ឲ្យដឹងទៀតថា ចំពោះ ផ្ទៃដីដែលនាងបាន ការដាំដុះស្រូវនៅ ខេត្តសៀមរាបនោះ គឺមាន
ចំនួន ៥ ហិចតា ហើយពេលនេះនាង ក៏កំពុងតែគ្រោងនឹងដាំ ម្រេចបន្ថែមទៀងផងដែរ។

តារាស្រីរូបនេះបាន និយាយបន្ថែមថា ពេលនេះនាងមាន គោលបំណង និង ចំណាយលុយបន្ថែម
ទៀត ដើម្បីដាំកៅស៊ូ នៅពេលដែលការដាំស្រូវ និង ម្រេចទទួលបាន ជោគជ័យនោះ។ នាងបាន
ចំណាយលុយ ដើម្បីជួលគេឲ្យដាំស្រូវ និង ម្រេច ជាមួយនឹងការឲ្យ ជួយមើលថែផងដែរ។

ទោះបីជាយ៉ាងក៏ ដោយតារាចម្រៀង លាង សុផាឡែន មិនបាននិយាយ ប្រាប់ពីចំនួនទុនដែលនាង
បានចំណាយ ទៅលើការដាំស្រូវ និង ម្រេច ថាអស់ប៉ុន្មានដែរ។ គ្រាន់តែនាងនិយាយថាដីដែលនៅ
ខេត្តសៀមរាប ហើយកំពុងតែដាំស្រូវនោះ គឺជាការចំណាយ លុយផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

តារាចម្រៀងដែល ធ្លាប់សាងកេរ្តិ៍ឈ្មោះ នៅផលិតកម្ម Big Man កញ្ញា លាង សុផាឡែន បានចូល
ខ្លួនប្រឡូក ជាមួយវិស័យសិល្បៈ កាលពីអំឡុង ឆ្នាំ២០០៤។ ដំបូងឡើយនាងច្រៀង នៅផលិតកម្ម
ផ្សេងក្រោយមកទៀតនាង បានចូលច្រៀង នៅផលិតកម្ម Big Man ហើយចុងក្រោយនេះ នាងបាន
ហក់មកចូល ផលិតកម្ម ភ្លេងរីខដ ដែលជាសាខារបស់ ផលិតកម្ម រស្មីហង្សមាស៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល