CamNews

ច្បាប់គ្រោះមហន្ត រាយថ្មី តម្រូវឲ្យមន្ត្រី មានទោស ដូចប្រជាពលរដ្ឋ

ភ្នំពេញ៖ គណៈកម្មការទី៣ និងទី៦ នៃរដ្ឋសភា បានស្នើទៅដល់ រាជរដ្ឋាភិបាល កម្ពុជា ដាក់បញ្ចូល ច្បាប់ថ្មីស្តីពី ការគ្រប់គ្រងគ្រោះហន្តរាយ ឲ្យមានការដាក់ទោសទណ្ឌ ទៅដល់មន្ត្រីអនុវត្តច្បាប់នេះ ឲ្យមានការទោស ដូចប្រជាពលរដ្ឋដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ កិច្ចពិភាក្សាគ្នា ទៅលើសេចក្តីព្រាងច្បាប់ថ្មី ស្តីពីការគ្រប់គ្រង គ្រោះមន្តរាយ នៅព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា លោក ប៉ុល ហំម បានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាល បានស្នើដល់រដ្ឋភា ធ្វើការត្រួតពិនិត្យ ហើយសភា ក៏បានដាក់ជូនគណៈកម្មការទី៣ និងទី៦ ហើយគណៈកម្មការទាំងពីរ ក៏បានសិក្សាយ៉ាង ល្អិតល្អន់ និងចង់ឲ្យរាជរដ្ឋាភិបាល ធ្វើសេចក្តីព្រាងច្បាប់ជាលើកទី២ ដោយធ្វើការពន្យល់បន្ថែម និងដាក់ចូលនូវចំណុចមួយចំនួន។

លោក បានបន្តថា “គណៈកម្មការទី៣ និងទី៦ បានស្នើទៅដល់រាជរដ្ឋាភិបាល ឲ្យថែមមួយមាត្រា មួយមាត្រាហ្នឹង គឺនិយាយអំពីទោសបញ្ញត្តិ ពីព្រោះយើងបានសង្កេតឃើញ សេចក្តីព្រាងច្បាប់ផ្សេងៗ ទាំងអស់ រឿងអគ្គិភ័យក្តី រឿងអីទាំងអស់ហ្នឹង គឺទោសបញ្ញត្តិហ្នឹង មានដាក់ទៅលើអ្នកដែលទប់ស្កាត់ ដែលជាប្រជាពលរដ្ឋសាមញ្ញផង ហើយក៏មានដាក់ទោសទណ្ឌ ដល់មន្ត្រីអនុវត្តច្បាប់ហ្នឹង ក៏មានទោស ទណ្ឌដែរ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះ អត់មានការដាក់ទោសមន្ត្រីអនុវត្តច្បាប់ទេ ដូច្នេះក៏បានស្នើឲ្យមានឲ្យមានការដាក់ទោសផងដែរ”។

ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភារូបនេះ បានបញ្ជាក់ថា គណៈកម្មការទាំងពីរ បានស្នើឲ្យដាក់បញ្ចូល មាត្រាមួយទៀត នៅក្នុងជំពូកទី ៨ នៃច្បាប់សេចក្តីព្រាងច្បាប់នេះ ដែលដាក់ថា មន្ត្រី សមត្ថកិច្ចគ្រប់គ្រង គ្រោះមហន្តរាយ ដែលខ្វះការទទួលខុសត្រូវ មិនបំពេញភារកិច្ច ឬបំពេញភារកិច្ចក្នុងការងារ គ្រោះមហន្តរាយ បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិឯកជន ឬសាធារណៈ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យប្រាក់ពី ១លានរៀល ទៅ៤លានរៀល។ នៅក្នុងមាត្រាទី៤១ នៃច្បាប់នេះ ខាងរាជរដ្ឋាភិបាលបានស្នើ ចំពោះប្រជាពលរដ្ឋ ដែលមានចេតនារារាំង ឬបង្កឧបសគ្គ ដល់កិច្ចសហប្រតិបត្តិការគ្រោះមហន្តរាយ គឺត្រូវផ្តន្ទាទោសធ្ងន់ គឺដាក់គុកពី ១ខែ ទៅ១ឆ្នាំ និងពិន័យ ជាប្រាក់ពី ១សែនរៀល ទៅ២លានរៀល។

អនុប្រធានទី១ នៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា បានមានប្រសាសន៍ថា មិនត្រឹម តែចំណុច ដែលគណៈកម្មការទី៣ និងទី៦ បានស្នើឲ្យបញ្ចូលមាត្រាមួយបន្ថែមទៀត ទៅក្នុងសេចក្តី ព្រាងច្បាប់ថ្មីនេះ និងក៏មានជួយកែសម្រួលនៅឃ្លាឃ្លោងមួយចំនួនផងដែរ ហើយចំណុចទាំងអស់នេះ គឺតិចតួចទេ។

លោក បានបញ្ជាក់ថា “រឿងដែលធំនោះ គឺយើងចង់បានឲ្យច្បាប់នេះ សភាអនុម័តឲ្យបានឆាប់ៗ ពីព្រោះ ពិភពលោក ក៏ដូចក្នុងតំបន់ និងនៅកម្ពុជា វាកើតមានបញ្ហាគ្រោះ មហន្តរាយនេះញឹកញាប់ណាស់ បើសិនយើងមានច្បាប់មួយជាគោលទេ យើងពិបាកប្រតិបត្តិ និងអនុវត្ត”។

បើតាមការបញ្ជាក់របស់លោក ប៉ុល ហំម បានឲ្យដឹងថា ខាងតំណាងរាជរដ្ឋាភិបាល បានយល់ព្រម ថានឹងយកទៅដាក់ជូនគណៈរដ្ឋមន្ត្រី ថែមមួយមាត្រាទៀត តាមសំណើរបស់គណៈកម្មការទី៣ និង៦ នៃរដ្ឋសភា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយថ្មីនេះ មានចំនួន ១០ជំពូក ស្មើនឹង ៤៧មាត្រា ប៉ុន្តែ ដោយគណៈកម្មការទី៣ និង៦ បានស្នើរាជរដ្ឋាភិបាលដាក់បញ្ចូល មួយមាត្រាទៀត អីចឹងឡើងដល់៤៨មាត្រា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល