CamNews

ករណីឃាត់ខ្លួនបុរសម្នាក់​ជាប់ចោទ​ដាក់ថ្នាំ​ស្ត្រីម្នាក់​យក​ទៅ​រំលោភ តាមពិត​ជារឿង​ត្រូវរ៉ូវគ្នា

(ភ្នំពេញ)៖ ករណីបុរសម្នាក់រងការចោទប្រកាន់ថាបានល្បួងស្ត្រីម្នាក់ ទៅហូបអាហារនៅតាមហាងរួច​ហើយដាក់ថ្នាំ សណ្ដំនាំនាងយក​ទៅរំលោភនៅផ្ទះសំណាក់​ហើយលួចយកទ្រព្យសម្បត្តិ​របស់នាង​គេចខ្លួន​បាត់ក្រោយ​មកសមត្ថកិច្ចតាមចាប់ខ្លួនបាននោះ តាមពិតករណីនេះជារឿងត្រូវរ៉ូវគ្នាក្នុងតម្លៃ២០០ដុល្លារ តែខាងប្រុសក្រោយពីដេកជាមួយនាង​ហើយ​មិនត្រឹម​មិនអោយ​លុយនាងទេ បែរ​ជាលួច​លុយ​និងរបស់របររបស់នាងថែមទៀត ទើបនាងប្ដឹង។

សមត្ថកិច្ចជាម្ចាស់ករណីបានបញ្ជាក់ជាថ្មីថាក្រោយធ្វើការសួរនំាលំអិតទើបដឹងថាករណីនេះ ជារឿងត្រូវរ៉ូវគ្នា ប៉ុន្តែខាងប្រុស អាចជាប់ពាក់ព័ន្ធ​និងករណីយកកាបូបខាងស្រី ចេញពីផ្ទះសំណាក់ ក្រោយ​ពីមានការ​ខឹងសម្បារគ្នា។

គួរំឭកថា នៅម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ អាវុធហត្ថផ្នែកព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានធ្វើកំណត់ហេតុទទួលពាក្យបណ្ដឹង ពីឈ្មោះ សុខ សុចិន្ដា ភេទស្រី អាយុ ២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបររកសុី មានទីលំនៅផ្ទះលេខ៤ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ស្ត្រីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ២០៖៣០នាទី នាង បានទៅលេងនៅ ណាហ្គាវើលហើយ​បានជួបជនសង្ស័យ។ ពេលនោះជនសង្ស័យ បានបបួលនាងទៅរកញាំអី និងដើរលេងដោយរូបគេសន្យា ឲ្យប្រាក់នាងចំនួន ២០០ដុល្លារ។បន្ទាប់ពីញាំអាហារ រួចពួកគេបានទៅដេកនៅផ្ទះសំណាក់ ឡាក់គីតាមផ្លូវ២១៤ ក្នុងភូមិសាស្ត្រសង្កាត់​បឹងព្រលិត ខណ្ឌ៧មករា។ លុះដល់ ម៉ោង ០៣៖២០នាទីទៀបភ្លឺ ពេលនាងដឹងខ្លួន​ស្រាប់តែ​បាត់ជនសង្ស័យ និងសម្ភារៈដូចជាទូរស័ព្ទ iPhone ១គ្រឿង, កាបូបស្ពាយ, នាឡិកា១, ខ្សែក១ខ្សែរ និងប្រាក់ដុល្លារ២៨០។

សមត្ថកិច្ចបានបន្តថា ក្រោយពីធ្វើកំណត់ហេតុ ទទួលបណ្ដឹងពីជនរងគ្រោះរួច កម្លាំងសមត្ថកិច្ចក៏បាននាំជនរងគ្រោះទៅ សហការជាមួយ ម្ចាស់ផ្ទះសំណាក់ ឡាក់គី ដើម្បីពិនិត្យមើល កាមេរ៉ាសុវត្តិភាព រួចបានឃើញអត្តសញ្ញាណ​ជនសង្ស័យ តាមការចង្អុលបង្ហាញពីស្ត្រីរងគ្រោះ។ ពេលស្គាល់មុខ និងអត្តសញ្ញាណហើយ ទើបស្ត្រីរងគ្រោះប្រាប់បន្ថែមថា​កន្លងមកជនសង្ស័យ​​បានយកម៉ូតូធំ​និង​អត្តសញ្ញាណ​​ប័ណ្ណសញ្ជាតិខ្មែរ ទៅបញ្ចាំ នៅហាងមួយក្នុងខណ្ឌដូនពេញ ទើបអាវុធហត្ថ ខណ្ឌ៧មករា សហការជាមួយ ការិយាល័យព្រហ្មទណ្ឌ​អាវុធហត្ថរាជធានីភ្នំពេញ ចុះទៅហាងបញ្ចាំនោះ បានពិនិត្យឃើញម៉ូតូម៉ាក PCX និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ជនសង្ស័យ មានឈ្មោះ បូរ ចំរើន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះ​លេខ១៨៩Eo ផ្លូវលេខ៩៣ សង្កាត់មនោរម្យខណ្ឌ៧មករា រួចក៏ឈានដល់ការឃាត់ខ្លួនតែម្តង។

បើតាមការសួរនាំ នារីរងគ្រោះ ពីសមត្ថកិច្ចជំនាញ តាមការសន្និដ្ឋាន បានឲ្យដឹងថា ករណីនេះ​មិនមែនជារឿងដាក់ថ្នាំសណ្តំ យកទៅរំលោភនោះទេ ព្រោះថា​ជនរងគ្រោះ និងជនសង្ស័យ ធ្លាប់មានទំនាក់ទំនងជាមួយគ្នា យូរមកហើយ និងឧស្សាហ៍ជួបគ្នា នៅណាហ្គា និងដើរលេងជាមួយគ្នាជាញឹកញាប់ថែមទៀត ហើយការចូលទៅផ្ទះសំណាក់នេះ គឺមានការព្រមព្រៀងទំាងសងខាង ប៉ុន្តែមិនដឹងមានរឿងឈ្លោះប្រកែកគ្នាអ្វីនោះទេ បានជាខាងប្រុសដែលជាជនសង្ស័យនេះ បានទាញយកកាបូបពីនារីរងគ្រោះ រួចចេញពីផ្ទះសំណាក់ទៅបាត់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ទោះបីជនសង្ស័យ មិនមានជាប់ពាក់ព័ន្ធនិងករណីរំលោភ តែជនសង្ស័យគឺមានជាប់ពាក់ព័ន្ធនិងករណីយកកាបូប និងទ្រព្យសម្បត្តិរបស់នារីរងគ្រោះ ទៅដាក់បញ្ចាំ។ទំនងពួកគេទាំងពីរនាក់អាចជាសង្សានិងគ្នា​ ឬអ្នកញៀនល្បែងក៏អាចថាបាន។

បច្ចុប្បន្នសមត្ថកិច្ចអាវុធហត្ថកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់៕

អាន៖ ឃាត់ខ្លួនបុរសម្នាក់ជាប់ចោទ នាំស្ត្រីយកទៅរំលោភនៅ ផ្ទះសំណាក់យ៉ាងសុខស្រួល ហើយលួចយក ទ្រព្យសម្បត្តិនាងទៀត

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី