១– ផឹកទឹកខ្មេះបន្តិច៖ មុននឹងឡើងជិះលើរថយន្តគ្រប់ប្រភេទ ត្រូវផឹកទឹកក្តៅឧណ្ហៗលាយជាមួយទឹកខ្មេះបន្តិច ដើម្បីជួយកាត់បន្ថយការពុលរថយន្ត។

២– បិតកៅអៀកលើសន្លាក់ឆ្អឹងពីលើរន្ឋផ្ចិត៖ ដំបូងអ្នកអាចប្រើបន្ទះខ្ញីស្រស់ ឬ បន្ទក់ទឹកប្តេងខ្យល់ ២ ទៅ ៣ដំណក់ ចូលរន្ឋផ្ចិត រួចហើយយកកៅអៀកបិតបំបាត់ការឈឺចាប់សន្លាក់ឆ្អឹង ឬ ស្កុតបិតដំបៅបិតលើរន្ឋផ្ចិត។

៣ –ត្រូវរកទីតាំងអង្គុយឲ្យបានសមស្រប៖ ការជ្រើសរើសកន្លែងអង្គុយនៅក្នុងរថយន្តក្រុងក៏ជាកត្តាសំខាន់ដែរ ដូច្នេះ ត្រូវអង្គុយបែរមុខមកខាងមុខស្របទិសរថយន្ត ដែលកំពុងបើកបរ ហើយកន្លែងអង្គុយត្រូវឲ្យមានខ្យល់អាកាសចេញចូលស្រួល និង កៅអីកុំឲ្យញ័ររញ្ជួយដល់ក្បាល ទើបពុំមានអាការៈពុលរថយន្ត។

៤– មិនត្រូវទទួលទានផ្អែមពេក និងផឹកគ្រឿងស្រវឹង៖  មុនពេលធ្វើដំណើរតាមរថយន្តផ្សេងៗ មិនត្រូវទទួលទានផ្អែមពេកទេ អាចទទួលទានផ្អែមត្រឹមតែ ៧០ ទៅ ៩០ភាគរយបានហើយ ជាពិសេសមិនត្រូវទទួលទានអាហារសាច់ច្រើនពេក ព្រោះវាអាចធ្វើឲ្យក្អួតចេញមកវិញ។ ម្យ៉ាងទៀតមុននិងចេញដំណើរ ការមិនទទួលទានអ្វីសោះ ហើយផឹកគ្រឿងស្រវឹងនោះ និងងាយធ្វើឲ្យលោកអ្នកមានអាការៈពុលរថយន្តដែរ។

៥ –ផឹកតែចាស់ ៖ មុនពេលឡើងជិះរថយន្ត កាណូតឬ នាវា គួរផឹកតែធុងឲ្យចាស់ពី១ ទៅ២ ពែង ធ្វើយ៉ាងនេះមិនគ្រាន់តែឲ្យអ្នកមិនងងុយគេងប៉ុណ្ណោះទេ ថែមទាំងដាស់អារម្មណ៍ ភ្លឺថ្លាទៀតផង ដែលធ្វើឲ្យការធ្វើដំណើររបស់អ្នកមិនមានអាការវិលមុខ និងក្អួតចង្អោរ។

៦ –ទទួលទានខ្ញីស្រស់បន្តិច៖ មុនពេលឡើងជិះរថយន្ត ប្រសិនបើលោកអ្នកទទួលទានខ្ញីបន្តិច ឬ ដាក់តាមខ្លួន ២-៣បន្ទះ ហើយនៅពេលមានអារម្មណ៍ថា មានអាការឈឺក្បាល ត្រូវបៀមវាមួយបន្ទះ។ ម្យ៉ាងទៀតលោកអ្នកអាចយកបន្ទះខ្ញីស្រស់មកហិតឲ្យបានញឹកញាប់ ព្រោះវាអាចជួយឲ្យការដកដង្ហើមចេញចូលបានស្រួល។ ក្រៅពីនេះគេក៏អាចប្រើវិធីសាមញ្ញមួយផ្សេងទៀត គឺហាន់ខ្ញីស្រស់មួយបន្ទះតូច យកទៅដាក់ចំកណ្តាលបាទដៃហើយបិតស្កុតដំបៅពីលើ ដោយបុរសបាទដៃឆ្វេង និង ស្ត្រីបិតបាទដៃស្តាំ។

៧–លាបប្រេងខ្យល់ ប្រេងកូឡា ឬ ថ្នាំដុសធ្មេញ៖ ពេលជិះរថយន្ត កាណូតឬ កាប៉ាល់ បើមានអាការៈធេងធោងខ្លាំង ឈឺក្បាល វិលមុខរកក្អួតចង្អោរ ត្រូវប្រញាប់ប្រញាល់លាបប្រេងខ្យល់ ប្រេងកូឡាឬ ថ្នាំដុសធ្មេញ នៅត្រងសៀតផ្កាទាំងសងខាង និង លាបនៅក្រោមរន្ឋច្រមុះឈ្លីចុះឡើង ហើយមួយសន្ទះក្រោយមកនឹងស្វាងឡើងវិញ។

៨– បៀមសម្បកក្រូចស្រស់៖ លោកអ្នកគួរសាកល្បងវិធីដ៏សាមញ្ញមួយបែបទៀត គឺនៅពេលដែលមានអារម្មណ៍ថា ចងពុលរថយន្តអាចបៀមសម្បកក្រូចឃ្វិច ឬ ក្រូចពោធ៏សាត់មួយចំណិតតូច វានិងឲ្យអារម្មណ៍ស្រល់ស្រាយភ្លាមៗជាមិនខាន់។ ម្យ៉ាងទៀតគេក៏អាចច្របាច់សម្បកក្រូចដាក់ស្បែកក៏ធ្វើការដកដង្ហើមបានស្រួល និងមានអារម្មណ៍ ស្រស់ស្រាយដែរ។

៩ –បង្ការហ៊ឹងត្រចៀកពេលជិះយន្តហោះ ៖ អ្នកជិះយន្តហោះនៅពេលយន្តហោះហោះឡើង និង ចុះម្តងៗ ធ្វើឲ្យហ៊ឹងត្រចៀក តើត្រូវធ្វើយ៉ាងណា? លោកអ្នកអាចច្របាច់ច្រមុះទាំងពីរ និង បិតមាត់ឲ្យជិតហើយចាប់ផ្តើមបំប៉ោងមាត់។ ធ្វើដូចនេះលោកអ្នកអាចនិងមានអារម្មណ៍ថា ធូរហ៊ឹងនៅក្នុងត្រចៀកទាំងសងខាងបញ្ចញទៅក្រៅអស់ ធ្វើឲ្យលោកអ្នកបានស្រួលខ្លួនដូចធម្មតាវិញ។

១០ –ទទួលទានអាហារដែរមិនធ្វើទុក្ខក្រពះ៖ ធ្វើដំណើរលើរថយន្តផ្សេងៗគប្បីទទួលទានផ្លែអូលីវឬ ក្រូចឆ្មារ បៀម ឬ ទំពាស្វាយខ្ចី ស្ករហឺរ ស្ករជូអែមឬ ទទួលទាននំប្រៃ ដែលជាប្រភេទនំក្រៀម ដើម្បីជួយពង្រាវទឹកក្រពះ ។ ផឹក ភេសជ្ជៈមានហា្គសខ្លះ ឬ ទឹកភេសជ្ជៈមានជាតិកាបូណាតដទៃទៀត ធានាថាមិនមានអាការពុលរថយន្ត ឬ ពុល រលកឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង