ស្ដ្រីម្នាក់បើកបររថយន្ដពណ៌ខ្មៅមួយគ្រឿង បំបុករបាំងសន្ដិសុខរបស់សេតវិមាន ភ្លាមនោះក្រុមនគរបាលក៏បានដេញចាប់ តាមដងផ្លូវ ធ្វើឱ្យកក្រើកពេញមួយតំបន់ ចាប់ពីវិមានប្រធានាធិបតី ទៅដល់អាគារសភាអាមេរិក។ ចុងក្រោយ ស្ដ្រីម្នាក់នោះ ត្រូវបានបាញ់សម្លាប់នៅក្នុងរថយន្ដ។

ប្រជាជន នាំគ្នាគេចខ្លួន ។ រូប ៖ AFP

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី ៣តុលា (ម៉ោងនៅអាមេរិក)។ ក្រុមតំណាងរាស្ដ្រ បានឱ្យដឹងថា ពួកគេឮសម្លេងគ្រាប់កាំភ្លើងប្រហែល ៦គ្រាប់។ ភ្លាមនោះ នគរបាលក៏បានឡោមព័ន្ធអាគារ ខណៈដែលរថយន្ដសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង បានមកដល់កន្លែងកើតហេតុ។ ភ្ញៀវទេសចរណ៍មកទស្សនាតំបន់ភ្នំ Capitol និងក្រុមអ្នកធ្វើច្បាប់ ក៏នាំគ្នារត់ចូលអាគារ រកទីសុវត្ថិភាព។

មូលហេតុដែលនាំឱ្យមានបញ្ហានេះកើតឡើង គឺដោយសារស្ដ្រីម្នាក់ បើកបររថយន្ដពណ៌ខ្មៅមួយគ្រឿង មានបំណងបុកចូលរបាំងសន្ដិសុខរបស់សេតវិមាន។ នគរបាល ក៏បានដេញតាម ប៉ុន្ដែរថយន្ដពណ៌ខ្មៅនោះ បានព្យាយាមគេចខ្លួន ធ្វើឱ្យនគរបាលខ្លះ រងរបួស នាំឱ្យនគរបាលប្រើរថយន្ដ តាមប្រមាញ់នៅតាមដងផ្លូវនានាក្នុងក្រុង ចន្លោះសេតវិមាន និងវិមានរដ្ឋសភា។

ចុងក្រោយ នគរបាលបានតាមទាន់ និងបានភ្ជង់កាំភ្លើងដាក់ស្ដ្រីដែលនៅក្នុងរថយន្ដនោះ។ ជាលទ្ធផល ស្ដ្រីនោះត្រូវនគរបាល បាញ់សម្លាប់។ នៅក្នុងរថយន្ដ គេឃើញមានកុមារីអាយុ ១ឆ្នាំម្នាក់ផងដែរ ប៉ុន្ដែ នាងមិនបានរងរបួសនោះទេ ដោយត្រូវបាននាំទៅកាន់កន្លែងសុវត្ថិភាព។ ហេតុការណ៍នេះ ក៏បានបណ្ដាលឱ្យនគរបាលខ្លះ រងរបួសផងដែរ។

លោកស្រី Cathy Lanier អធិការនគរបាលក្រុង បានប្រកាសថា ស្ដ្រីនោះបានបាត់បង់ជីវិត។ Cathy Lanier បន្ដថា ហេតុការណ៍នេះ “ទំនងមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ។ វាជាការដេញតាមចាប់ដែលប្រើប្រាស់ពេលយូរ។ មធ្យោបាយធ្វើដំណើរជាច្រើនត្រូវបានបុក និងមានបំណងរំលោភទៅលើក្រវាត់សន្ដិសុខចំនួនពីរ របស់សេតវិមាន។

ទិដ្ឋភាពនៅខាងក្រៅវិមានរដ្ឋសភា

សេតវិមានដែលមានចម្ងាយប្រហែល ១,៦គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ត្រូវបានដាក់ឱ្យស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ន។ ក្រុមស៊ើបការណ៍សម្ងាត់អាមេរិក ក៏ត្រូវបានដាក់ពង្រាយនៅជុំវិញវិមានប្រធានាធិបតី Barack Obama ។

ស្ដ្រីបង្កហេតុ ត្រូវគេស្គាល់ថា មានអាយុ ៣៤ឆ្នាំ និងមានការងារត្រឹមត្រូវ។ បច្ចុប្បន្ន នគរបាលកំពុងស្រាវជ្រាវអំពីមូលហេតុនៃសកម្មភាពរបស់នាង។

ករណីខាងលើនេះ បានកើតឡើងក្នុងអំឡុងពេលរដ្ឋាភិបាលអាមេរិក ត្រូវបិទទ្វារ ចាប់ពីថ្ងៃទី ១តុលា បន្ទាប់ពីសភា មិនអាចរកបានឯកភាពស្ដីអំពីថវិកាសម្រាប់រដ្ឋាភិបាល។ បញ្ហាបែបនេះ បានកើតឡើងចំនួន ១៧លើក ចាប់ពីឆ្នាំ ១៩៧៧ ក្នុងនោះ មានករណីខ្លះ បានអូសបន្លាយរហូតដល់ ២១ថ្ងៃ ។

<object width="498" height="426" data="http://www.youtube.com/v/_gOux7w3dSI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/_gOux7w3dSI&rel=1" /></object>

ដោយ ៖ តារា
ប្រភព ៖ Telegraph/AFP