ស៊ីដនី ៖ ក្របួចជាប់បុរសពីរនាក់ ខណៈបំណងរត់ពន្ធគ្រឿងដែលមានតម្លៃច្រើនមហិមា
ចូលក្នុងប្រទេសអូស្រ្តាលី នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន
ដែលទើបតែបានចេញផ្សាយនាវាលាមុននេះ ។

គួរបញ្ជាក់ផងដែរថា បុរសពីរនាក់នោះ ម្នាក់ជាពលរដ្ឋហុងកុង និងម្នាក់ទៀតជាពលរដ្ឋសឹង្ហ
បុរី ស្របពេលដែលពួកគេទាំងពីរនាក់ ម្នាក់មានអាយុ ៣២ ឆ្នាំ និងម្នាក់ទៀត មានអាយុ៥១
ឆ្នាំ ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ក៏មានការចាប់ឃាត់ខ្លួន
បុរសពលរដ្ឋអូស្រ្តាលីម្នាក់ផ្សេង មានវ័យ ២១ ឆ្នាំ ក៏ជាប់ទាក់ទិននឹងករណីរត់ពន្ធនេះដែរ។

គួររំឭកផងដែរ ក្រុមបុរសចិត្តសឿងទាំង ៣ នាក់នោះ ត្រូវបានចាប់ឃាត់ខ្លួន និងរង់ចាំការ
កាត់ទោសទៅតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេបានលួចរត់ពន្ធគ្រឿងញៀនខុសច្បាប់ ដែលមា
នតម្លៃដ៏មហិមា ពោលគឺ មានតម្លៃដល់ទៅ ៧០៨ លានដុល្លារឯណោះ ស្របពេលដែល
គ្រឿងញៀនទាំងអស់ មានទម្ងន់ដល់ទៅជាងកន្លះតោន។

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីផ្លូវការមកពីស្នងការប៉ូលីសជាតិអូស្រា្តលី លោកTony
Negus បានអោយដឹងថា នេះគឺជាប្រតិបត្តិការដ៏ក្តៅគគុក ខណៈតាមប្រមាញ់ក្រុមរត់ពន្ធ
គ្រឿងញៀនមួយក្រុមនេះ ខណៈដែលនាំចូលពីប្រទេសចិន តាមរយៈការបង្កប់នៅក្នុងកា
ប៉ាល់ ហើយវាគឺជាការរត់ពន្ធគ្រឿងញៀន ដែលមានតម្លៃជាសាច់ប្រាក់ និងទម្ងន់ច្រើនជាង
គេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត ។ ហើយបើនិយាយពីជនជាប់ចោទទាំង ៣ រូបនោះវិញ និង
ត្រូវប្រឈមមុខ មុខតុលាការនាថ្ងៃព្រហស្បត្តិ៍ខាងមុខនេះ ខណៈពេលដែលពួកគេទាំង ៣
នាក់ អាចនឹងជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាសាច់ប្រាក់ ជាង១លានដុល្លារអូស្រ្តា
លីផងដែរ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន

Australian Federal Police Commissioner

Australian Federal Police Commissioner

Australian Federal Police Commissioner

Australian Federal Police Commissioner

Australian Federal Police Commissioner