ភ្នំពេញៈ ពាក្យប្រពន្ធត្រូវបានក្រុមបុរសៗ នាំគ្នាជជែកលេង និងធ្វើការសួរនាំ គ្នាទៅវិញទៅមក ថា
ប្រពន្ធឯងយ៉ាងម៉េចដែរ ? ហើយចុះ ប្រពន្ធឯងយ៉ាងម៉េចវិញ ? អ្នកខ្លះថា ប្រពន្ធគ្នាកាចដូច ខ្លា ទៅ
ណាមកណា មិនកើតសោះ ចេះតែសួរនាំនេះ សួរនាំនោះ ខ្លះទៀតមិនបាច់និយាយ ទេ ពីមុនធ្លាប់
តែមាន លុយពេញហោប៉ៅ ប៉ុន្តែឥឡូវចប់ហើយ គេដកយកអស់ ឯចំពោះក្រុមខ្លះវិញ ក៏បាននិយាយ
ថា យកប្រពន្ធមកធ្វើអី នាំតែជាប់ដៃជាប់ជើង បាត់បង់សេរីភាពដូចពីមុន ។

មិត្តភ័ក្រខ្ញុំវិញគាត់ធ្លាប់ប្រាបខ្ញុំថា សេរីភាពនៃការដើរលេងយប់ព្រលប់របស់គាត់គឺមិនដូចមុន នោះ
ទេ អ្វីដែលធ្លាប់មាន អ្វីដែលធ្លាប់ធ្វើ មិនដូចមុនសោះ រូបគាត់ឥឡូវបានផ្លាស់ប្តូរសឹងតែ ៨០ ភាគរយ
បើធៀប និងពេលនៅលាវ ខ្លួនមួយ ។ ប៉ុន្តែរឿងនេះវាមិនមែន យ៉ាងនេះទំាងអស់នោះទេ គឺមានអ្នក
ខ្លះយល់ថា មានប្រពន្ធគឺមាន សុភមង្គលអាច មានមនុស្សម្នាក់នៅក្បែរ ជួយដោះស្រាយបញ្ហា ជួយ
លើកទឹកចិត្ត ជួយជ្រោមជ្រែងធ្វើ ជាអ្នកប្រឹក្សាយោបល់ ទៅវិញទៅមក ជាពិសេសគឺមើលថែទំាគ្នា
នៅពេលមានជំងឺឈឺថ្កាត់។

មើលអត្ថន័យ ពាក្យប្រពន្ធ ជាភាសាខ្មែរ
ប្រពន្ធគឺ មានពាក្យថាពន្ធនៅជាប់ជាមួយ ដែលមានន័យថាចង, ជាប់, ជំពាក់”; ចំណង, អន្ទាក់, គ្រឿង
ជាប់, ជំពាក់, អាករដែលប្រជានិករ ត្រូវបង់តាមកំណត់ ។ ហើយនៅក្នុងវចនានុក្រម សម្ដេចជួនណាត
បានពន្យល់ថាប្រពន្ធ –ពន់ សំ.; បា. ( ន. ) (ធៀបនឹង សំ. ប្រ + ពន្ធ; បា. ប+ ពន្ធ “ជាប់ជំពាក់, ចំពាក់
ឆ្វាក់; ដែលចងរឹតរួត; ចំណងចងឆ្វាក់រឹតរួត) ស្ត្រីជាចំណងគូនឹងបុរស (ភរិយា) ។ វាក៏ស្រដៀងនឹង
ពាក្យថា ពន្ធធនាគារដែរ ដែលមានសំលេង និងពាក្យបញ្ចូលគ្នានឹងពាក្យថា ពន្ធផ្ដល់ន័យថាចង ជាប់
ចំណងជាដើម ។ មានប្រពន្ធគឺ មានចំណង ចងដៃចងជើងខ្លួនឯង មិនអាចទៅណាបាន។ ទោះជា
យ៉ាងណាក៏ មនុស្សគ្រប់គ្នា ពេលដល់វ័យធំដឹងក្ដី អាចមានសមត្ថភាពផ្គត់ផ្គង់ខ្លួនឯង គឺចាប់ផ្ដើម ញ័រ
ចង់បានប្រពន្ធ ហេហេហេ។

មើលអត្ថន័យ ពាក្យប្រពន្ធ ជាភាសាអង់គ្លេសវិញ

Wife ដែលមានន័យជាច្រើន តាមការបំបែក នៃពាក្យនីមួយៗ នៃព្យព្ជានៈដែល សរសេរថា W I F E អី
ចឹងសូមមើលការពន្យល់ ជាច្រើនលក្ខណៈ នៃតួអក្សរ នីមួយដូចខាងក្រោម៖

WIFE = Worries Invited For Ever កើតមានក្ដីបារម្ភ រៀងរហូត។
WIFE= Women’s Institute for Financial Education វិទ្យាស្ថានចំណេះដឹង ផ្នែកហិរញ្ញវត្ថុ។

WIFE= Wonderful Instrument For Enjoyment ឧបករណ៍ដ៏អស្ចារ្យ សម្រាប់ការកម្សាន្ត។
WIFE= Washing, Ironing, Feeding, Etc. បោកគួយ, អ៊ុតខោអាវ, ផ្គត់ផ្គង់, ល។

WIFE= Winthout Information Fighting Every time. គ្មានហេតុផល ចេះតែរករឿងវៃ តប់គ្រប់ពេល។
អីយ៉ាស ! យ៉ាងម៉េចដែរ ការពន្យល់ជាភាសាខ្មែរ និងភាសាអង់គ្លេសនេះ ទទួលយកបានទេ ?

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល