ជីវិតអាពាហ៏ក្នុងជីវិតមានតែម្តងចំពោះអ្នកមានដៃគូរសោះស្មគ្រ័ដូច្នេះដើម្បីអោយមាន
ភាពសប្បាយរីករាយនិងពេញពោរទៅដោយអារម្មណ៏រំភើបនោះ Camnewsសុំជូននូវ
ប្រទេស10កន្លែងក្នុងការរៀបចំអាពាហ៏ពិពាហ៏របស់លោកអ្នក។
1 Mauiនៅរដ្ឋហាវ៉ៃ
Maui គឺជាតំបន់មួយដែលមានមានកូនកំលោះកូនក្រមុំជាច្រើនគូរបាននំាគ្នាមកក្រប
ទឹកឃ្មុំនៅទីនេះ។មូលហេតុដែលនំាអោយមានកាចាប់អារម្មណ៏នៅតំបន់នេះព្រោះតែ
មានឆ្មេរខ្សាច់យ៉ាងស្រស់ស្អាត បូកផ្សំជាមួយ សមុទ្រយ៉ាងស្រស់បំព្រងផងដែរ។
2 Las Vegas, Nevada
Las Vegas គឺជាឋានសួគ៌នៃសេចកី្តសុខមនុស្សគ្រប់បា្រណព្រោះនៅទីនេះគឺជាតំបន់
ដែលសំបូរទៅដោយភាពស៊ីវល័យនិងអី្វៗគ្រប់បែបយ៉ាង។ជារៀងរាល់ឆ្នាំកូនកំលោះ
កូនក្រមុំភាគច្រើនបានមករៀបការនៅ Vegas ព្រោះតំបន់នេះមានទេសភាពស្រស់បំព្រង និងមានមនុស្សជាង 100,000នាក់បានជ្រើសរើសទីតំាងក្នុងការប្រារព្ធពិធី អាពាហ៏ពិពាហ៏
នេះផងដែរ។
3 Amalfi Coast ប្រទេសItaly
ព្រះវិហារយ៉ាងប្រណិតរួមផ្សំជាមួយនឹងអាហារពេលល្ងាចកេបស្រាឆ្ងាញ់និងមុខម្ហូប
ជាច្រើននៅក្នុងភោជនីយដ្ឋានបានធើ្វអោយតំបន់នេះមានការទាក់ទាញកូនកំលោះ
កូនក្រមុំបានយ៉ាងច្រើនគូរ។ ព្រោះថាតំបន់គេគឺជាតំបន់មួយដែលស្រស់ស្អាតនិងគួរ
អោយចាប់ចិត្ត។
4 Mauritius
Mauritius ត្រូវបានហៅឈ្មោះថា កោះឋានសួគ៌។ តំបន់នេះសំបូរទៅដោយធម្មជាតិ
ពណ៌បៃតងឆ្មេរសមុទ្រដែលមានខ្សាច់ពណ៌សហើយមានការចំាទទួលទំាងបួនរដូវ
ជាមួយនឹងអូតែលយ៉ាងប្រណិតទៀតផងដែរ។
5 Megeve នៅប្រទេសបារំាង
សំរាប់កូនក្រមុំកូនកំលោះដែរចូលចិត្តព្រិលធ្លាក់នៅរដូវរងារនៃប្រទេសបារំាងលោកអ្នក
អាចប្រារព្ធពិធីអាពាហ៏ពិពាហ៏នៅទីនោះបានយ៉ាងសប្បាយរីករាយនិងមានកន្លែងសំរាប់
អោយកូនក្រមុំកូនកំលោះក្រេបទឹកឃ្មុំនៅក្នុងអូតែលដែលមានបរិក្ខារយ៉ាងល្អប្រណិតផងដែរ។
ពិភពនៃទីក្រុង Romatic
6 Nevis នៅទិសខាងលិចប្រទេសឥណ្ឌ
ក្រោមពន្លីនៃព្រះសុរិយារៀបលិច រួមទាំងទឹកសមុទ្រចែងចំាងពន្លឺតិចៗមកលើផ្ទៃអាចធើ្វអោយ
កូនកំលោះក្រមុំថី្មថ្មោងរៀបការបានយ៉ាងសប្បាយរីករាយយ៉ាងខ្លំាងនិងមានពោរពេញទៅដោយ
ទឹកមុខសប្បាយរីករាយ។ដែលនេះគឺជាឆ្មេរខ្សាច់ដែលមានសំរស់ស្រស់ស្អាតពិតមែន។
7 ទីក្រុង New York
ទីក្រុងNew Yorkគឺជាទីក្រុងដែរពោរពេញទៅដោយទីកន្លែងដែលស្រស់ស្អាតនិងរបស់ដែលមាន
តំលៃថ្លៃៗ ទំនើបផងដែរ។ការរៀបការតាមប្រពៃណីLimoបានញំាងអោយសកម្មភាពរៀបការកាន់
តែសប្បាយរីករាយ។
8 Orlando, រដ្ឋ Florida
Orlando គឺជាតំបន់មួយដែលមានមនុស្សជាច្រើនបាននំាគ្នាមកមករៀបអាពាហ៏ពិពាហ៏នៅតំបន់នេះ។ ជាមួយនឹងការរៀបចំទីកន្លែងសំរាប់រៀបអាពាហ៏ពិពាហ៏យ៉ាងសប្បាយរីករាយមិនតែប៉ុណ្ណោះមានល្បែង
កំសាន្តជាច្រើនដែលបាននឹងរៀបចំឡើងផងដែរ។ទំាងម្ហូបអាហារឆ្ងាញ់ៗរួមទំាងសំភារៈទំនើបក្នុងហាង
សុទ្ធតែជារបស់ថី្មៗ។
9 Riviera Nayarit ប្រទេស Mexico
គូរស្នេហ៏ដែលធើ្វដំនើរទៅប្រទេស Mexico តែងតែមើលរំលង Riviera Nayarit។តែនៅតំបន់នេះបាន
ល្បីល្បាញយ៉ាងខ្លំាងរហូតដល់មានគូរស្នេហ៏ថី្មថោងមករៀបការនៅទីនោះ។ទេសភាពនៃតំបន់នេះ
ហាក់ដូចជាប្លែកភ្នែក និងមានភាពទាក់ទាញជាខ្លំាងផងដែរ។
10 San Diego រដ្ឋ California
San Diego គឺជាតំបន់ដែលគេនិយមទៅក្នុងរដូវក្តៅ ព្រោះនៅទីនោះមានពិធីបុណ្យBarefoot on the beach ដែលអាចអោយលោកអ្នកសប្បាយរីករាយទៅនឹងអី្វដែលលោកអ្នកចង់ធើ្វ មិនតែប៉ុណ្ណោះនៅ
ទីនោះមានបរិយាកាសគួអោយចូលចិត្តផងដែរ។មូលហេតុនេះហើយទើបមានគូស្នេហ៏ជាច្រើនបាននំា
គ្នាទៅរៀបការនៅទីនោះ។
ពិភពនៃទីក្រុង Romatic