តាមការសិក្សារបស់រដ្ឋាភិបាលអាមេរិកបានឱ្យដឹងថា ការពិនិត្យអ្នកជក់បារីជាយូរមកហើយ
និងអ្នកធ្លាប់ញៀនបារី រកជំងឺមហារីកសួតជាប្រចាំដោយប្រើ CT scans អាចកាត់បន្ថយអត្រា
ស្លាប់ ២០ ភាគរយ ធៀបនឹងអ្នកដែលពិនិត្យទ្រូងដោយប្រើកាំរស្មី។ តេស្តពិនិត្យសួត មានការ
ចូលរួមពីអ្នកជក់បារីនិងធ្លាប់ញៀនបារីច្រើនជាង ៥៣០០០ នាក់ ដែលមានអាយុពី ៥៥ ទៅ
៧៤ ឆ្នាំ ដែលត្រូវបានជ្រើសរើសឱ្យទទួលការពិនិត្យដោយ a "low-dose helical CT" scan ឬ
chest X-ray មួយឆ្នាំម្តង ក្នុងរយៈពេល ៣ ឆ្នាំ។
លទ្ធផលទាំងនោះ បានបង្ហាញថា អ្នកដែលពិនិត្យដោយ CT មានអត្រាស្លាប់តិចជាងអ្នក
ពិនិត្យដោយកាំរស្មី ២០ ភាគរយ។
ការសិក្សាថ្មីនេះផ្តល់ការវិភាគកាន់តែពេញលេញនៃទិន្នន័យពី ការសាកល្បង ដែលបានការ
ឧបត្ថម្ភដោយវិទ្យាស្ថានជាតិជំងឺមហារីកសហរដ្ឋអាមេរិក។ ការពិនិត្យរកសាច់ដុះនៅសួតមុន
ពេល អាចផ្តល់ឱកាសឱ្យអ្នកជំងឺព្យាបាលទាន់ពេល។
ទិន្នន័យបានបង្ហាញថា តាមការសិក្សារយៈពេល ៣ ឆ្នាំមកនេះ ការពិនិត្យដោយ low-dose
helical CT មានលទ្ធផលវិជ្ជមាន ២៤ ភាគរយ ចំណែកឯការពិនិត្យដោយ chest X-rays
មានតែ ៧ ភាគរយ ប៉ុណ្ណោះ មានន័យថា មានជាលិកាមិនប្រក្រតី (tissue abnormality)។
អ្នកជំនាញនិយាយថា ការពិនិត្យដោយ Helical CT ឬហៅម្យ៉ាងទៀតថា "spiral" CT scan
បង្ហាញរូបភាពនៃទ្រូងពេញលេញជាងការពិនិត្យដោយកាំរស្មី។ ការពិនិត្យដោយកាំរស្មីគឺជា
រូបភាពមួយដែលរចនាសម្ព័ន្ធគងលើគ្នា រីឯការពិនិត្យដោយ spiral CT ផ្តិតយករូបភាពនៃ
ស្រទាប់សួតជាច្រើនដើម្បីបង្កើតជារូបភាពមើលឃើញ ៣ ខាង (three-dimensional
image)។
អ្នកជំងឺដែលពិនិត្យដោយ CT ប្រហែល ៨១ ភាគរយ ត្រូវការរូបភាពតាមដានទៀត ដើម្បី
កំណត់ថាជាលិកាមិនប្រក្រតីនោះគឺជាសាច់មហារីក។ ប៉ុន្តែ ប្រហែលជា ២,២ ភាគរយ តែ
ប៉ុណ្ណោះដែលត្រូវការកាត់សាច់ជាលិកាសួតយកទៅពិនិត្យ រីឯ ៣,៣ ភាគរយ ទៀត ត្រូវការ broncoscopy ដែលជាការថតយកបំពង់ដាក់បញ្ចូលតាមផ្លូវដង្ហើម។
វេជ្ជបណ្ឌិត Christine D. Berg ជាអ្នកស្រាវជ្រាវការសិក្សានេះ និយាយថា �យើងរីករាយនឹង
លទ្ធផលនេះណាស់។ យើងគិតថា ភាគច្រើននៃលទ្ធផលវិជ្ជមានការពិនិត្យទាំងនេះ អាចតាម
ដានដោយរូបភាព មិនមែនដោយវិធីលុកលុយក្នុងខ្លួនមនុស្សនោះទេ�។
ការពិនិត្យវិជ្ជមានភាគច្រើនគឺ �ភាពវិជ្ជមានក្លែងក្លាយ� ក្នុងនោះគឺ ៩៦.៤ ភាគរយ នៃការ
ពិនិត្យដោយ CT scans និង ៩៤.៥ ភាគរយ នៃការពិនិត្យដោយកាំរស្មី។ ភាពវិជ្ជមានក្លែង
ក្លាយមានន័យថា ការពិនិត្យចាប់បានថាមានភាពមិនប្រក្រតី តែវាមិនមែនជា
មហារីកនោះទេ ៕
(ដកស្រង់ពី health.com.kh)