តាមគេហទំព័រ SamMobile ទើបបានឲ្យដឹងថាបច្ចុប្បន្ន Samsung កំពុងតែធ្វើការជា
មួយគំរោងដែលមានឈ្មោះថា "Project J" ដើម្បីធ្វើការអភិវឌ្ឍន៍ស្មាតហ្វូន Galaxy
S ជំនាន់បន្ទាប់ដែលត្រូវបានគេហៅជាបណ្តោះអាសន្នថា Galaxy S IV។

តាមគំរោងខាងលើនេះ Samsung នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការស្មាតហ្វូននេះ នៅខែមេសា
ឆ្នាំក្រោយ គឺត្រូវនឹងពេលវេលាមួយឆ្នាំដែល Samsung បញ្ចេញលក់បណ្តាស្មាតហ្វូន Galaxy S
របស់ខ្លួន។ ប្រភពព័ត៌មានមិនបានបញ្ជាក់ពីរូបសណ្ឋានរបស់ Galaxy S IV ប៉ុន្តែតាមព័ត៌មាន
ចចាមអារាមថ្មីៗនេះបានឲ្យដឹងថា ស្មាតហ្វូននេះនឹងប្រើប្រាស់អេក្រង់ AMOLED 5" កំរិតពន្លឺ
Full-HD, កាមេរ៉ា 13MP និងប្រើ CPU Quad Core ល្បឿន 2GHz ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ
Android Version ថ្មីបំផុតផងដែរ។

រូបភាពច្នៃប្រឌិត (សិប្បនិម្មិត)

SamMobile ក៏បានឲ្យដឹងបន្ថែមព័ត៌មានមួយទៀតដែលពាក់ព័ន្ធនឹងស្មាតហ្វូន Galaxy Note II។
ពួកគេបានឲ្យដឹងថា Samsung កំពុងតែរៀបចំគិតគំរោងនៃការបំលែងខ្លួនថ្មីមួយរបស់Note II
សំរាប់ទីផ្សារនៅអឺរ៉ុបជាមួយរូបសណ្ឋាន និងតំលៃទាបជាង Version ដើម ដែលកត្តានេះក្រុម
ហ៊ុននឹងមានការជិតស្និទ្ធកាន់តែខ្លាំងជាងមុនជាមួយអតិថិជន។ Samsung នឹងដកចេញនូវកម្មវិធី
ប្រើប៊ិច S-Pen ហើយប្រហែលជា Samsung ក៏អាចនឹង មិនប្រើប្រាស់អេក្រង់ Super AMOLED
នៅលើ Note II តំលៃថោកនេះឡើយ៕

ដោយ៖ សិលា
ប្រភព៖ tte