ភ្នំពេញៈ ទូរទស្សន៍ MY TV បានចាប់ផ្តើមជ្រើសរើសស្រ្តីខ្មែរ ដែលមានអាយុចាប់ពី ១៨ ទៅដល់២៧ឆ្នាំ ដើម្បីដើរម៉ូត ជាលក្ខណៈអន្តរជាតិ ហើយការដើរម៉ូតដែលមានឈ្មោះថា “កំពូលតារាបង្ហាញម៉ូដកម្ពុជា” Cambodia’s Next Top Model ដែលបានផ្តល់ Licence ពីសហរដ្ឋអាម៉េរិក ។

ប្រធានអ្នកផលិត កម្មវិធីរបស់ទូរទស្សន៍ MY TV លោក តាប៉ុយ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការ ជ្រើសរើសស្រ្តីខ្មែរ ដើម្បីធ្វើការបង្ហាញម៉ូត បែបលក្ខណៈអន្តរជាតិនេះ គឺដំបូងបំផុតបានកើតនៅប្រទេស កម្ពុជា ហើយ MY TV បានទិញ Licence ពីសហរដ្ឋអាម៉េរិក ដែលមានឈ្មោះថា American’s next Top Mode lដែលបានល្បីទូទាំងពិភពលោកនោះ ។

កម្មវិធីនេះ ត្រូវបានចំណាយថវិកាច្រើនជាងគេបង្អស់ សម្រាប់កម្មវិធីកំសាន្តនានានៅក្នុងទូរទស្សន៍ MY TV តែយ៉ាងណាក្តី លោកមិនបានបញ្ជាក់ថា អស់ប៉ុន្មាននោះឡើយ តែសម្រាប់ស្រ្តីដែលជាប់ចំណាត់ ថ្នាក់លេខមួយនឹងទទួលបានថវិកា ចំនួនពីរម៉ឺនដុល្លារ ហើយនឹងមានការបង្ហាញជាខ្នាតអន្តរជាតិ នៅ បរទេសផងផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចែកចាយ អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៤ បានឲ្យដឹងថា កម្មវិធីថ្មីនេះ សម្រាប់យុវតីអាយុចាប់ពី ១៨ ដល់២៧ឆ្នាំ នៅទូទាំង ប្រទេសកម្ពុជា ដែលមានសុបិន្ត ចង់ក្លាយជាកំពូលតារាបង្ហាញម៉ូត ជាលក្ខណៈអន្តរជាតិ ឲ្យចូលរួម ប្រកួតដណ្តើមជ័យលាភី ក្នុងកម្មវិធី “កំពូលតារាបង្ហាញម៉ូដតកម្ពុជា”Cambodia’s Next Top Model។

សេចក្តីប្រកាសបានបន្តថា ក្នុងចំណោមបេក្ខនារីខ្មែររាប់រយនាក់ ដែលបានដាក់ពាក្យចូលរួម ប្រកួតក្នុង កម្មវិធីបេក្ខនារី ៧៥រូប ត្រូវបានជ្រើសរើស ក្នុងវគ្គជម្រុះសម្រាប់ការសម្ភាសន៍ និងការថតរូបជាលើក ដំបូង ។ ដោយឡែកមានតែបេក្ខនារី ៣៥រូបតែប៉ុណ្ណោះ ទើបមានឱកាសជួបគណៈកម្មការផ្ទាល់ ដើម្បី បង្ហាញសមត្ថភាពនៅឯសណ្ឋាគារ កាំបូឌីយ៉ាណា ១៥ដល់១៦ ខែមិថុនានេះ ។

គណៈកម្មការនឹងធ្វើការជ្រើសរើស បេក្ខនារី ១៥រូប ដោយផ្អែកទៅលើ ប្រវត្តិការតស៊ូជំនាញបង្ហាញម៉ូត និងបុគ្គលិកលក្ខណៈរបស់បេក្ខនារីនីមួយៗ ដើម្បីបន្តក្នុងវគ្គបន្ទាប់នៃកម្មវិធី ។

កម្មវិធី កំពូលតារាបង្ហាញម៉ូតកម្ពុជា នឹងធ្វើដំណើរតាមជីវិតបេក្ខនារី ទាំង១៥រូប ដែលពួកគេ ត្រូវរស់នៅ ក្រោមដំបូលផ្ទះតែមួយរយៈពេល ១៦សប្តាហ៍ ។ ទន្ទឹមនោះ ពួកគេនឹងទទួលបានចំណេះដឹង ពីអ្នក ជំនាញល្បីៗ ទាក់ទងនឹងវិស័យបង្ហាញម៉ូដ និងការរចនាសម្លៀកបំពាក់ ហើយអ្វីដែលសំខាន់បំផុត ក្នុង កម្មវិធីនោះ គឺការថតរូប ឬការថតពាណិជ្ជកម្មលើប្រធានបទ និងគំនិតច្នៃប្រឌិតផ្សេងៗគ្នា ។ ជារៀង រាល់សប្តាហ៍ បេក្ខនារីមួយរូប នឹងត្រូវជម្រុះចេញពីកម្មវិធី តាមរយៈការសម្រេចចិត្តរបស់គណៈកម្មការ ។ ឆ្លងកាត់បទពិសោធន៍ ឧបសគ្គ និងការជម្រុះជាច្រើនក្នុងកម្មវិធី បេក្ខនារី នឹងប្រែខ្លួនពីនារីសាមញ្ញ ទៅជាអ្នកបង្ហាញម៉ូតអាជីព ។

កម្មវិធីនេះ នឹងធ្វើការថតនៅរាជធានីភ្នំពេញ និងបណ្តាខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជា ។ មិនត្រឹមតែ ប៉ុណ្ណោះ ដើម្បីឲ្យបេក្ខនារីត្រៀមខ្លួន ក្នុងវិស័យបង្ហាញម៉ូត ជាលក្ខណៈអន្តរជាតិ ពួកគេនឹងមានឱកាស ធ្វើដំណើរទៅបរទេសដើម្បីបន្តការប្រកួត ។

លោក លី អុងម៉ារឌី អ្នកដឹកនាំកម្មវិធីបាននិយាយថា “កម្មវិធីនឹងធ្វើអោយវិស័យ Fashion (ម៉ូដ) នៅ កម្ពុជា មានការទទួលស្គាល់ច្រើន ហើយជាពិសេសទាំងបេក្ខនារីក្តី អ្នកទស្សនាក្តី នឹងស្វែងយល់ច្រើន ពីជំនាញ និងចំណេះដឹងខាងវិស័យនេះ”។ លោកក៏បានបន្ថែមទៀតថា “បេក្ខនារីនឹងមានឱកាស ធ្វើ ការក្នុងបរិយាកាសការងារលំដាប់អន្តរជាតិពិតៗ ជាមួយអ្នករចនាម៉ូត និងអតិថិជន អញ្ចឹងក្រោយកម្ម វិធីពួកគេនឹងទទួលបានឱកាសការងារ មិនថាតែ ក្នុងជំនាញបង្ហាញម៉ូតមួយប៉ុណ្ណោះទេ” ។

គណៈកម្មការដែលនឹងធ្វើការសម្រេចចិត្តជម្រុះបេក្ខនារី និងជ្រើសរើសជ័យលាភី មាន ពិធីការីនី អ្នក នាង យុគ ចិន្តា អ្នកច្នៃម៉ូត លំដាប់អន្តរជាតិ លោក ហ៊ូ រ៉េមី តារាបង្ហាញម៉ូត និងគ្រូបង្រៀនដើរ ម៉ូត អ្នក នាង គួយ ច័ន្ទដានិច និងអ្នកជំនាញថតរូបអាជីពផ្នែកម៉ូត លោក ចែម វុឌ្ឍសុវិន្ទ ។

គួររំលឹកផងដែរថា កម្មវិធីកំពូលតារាបង្ហាញម៉ូតកម្ពុជា គឺជាកម្មវិធីផ្តោតលើជីវិតពិតរបស់បេក្ខនារី ដែល ទទួលបានសិទ្ធពេញលេញ ពីកម្មវិធីដ៏ល្បីល្បាញ ជុំវិញពិភពលោករបស់សហរដ្ឋអាម៉េរិក គឺកម្មវិធី America’s Next Top Model។ កម្មវិធីនេះ ត្រូវបានបង្កើតឡើង ដោយពិធីការិនី និងអតីតកំពូលតារា បង្ហាញម៉ូដ Tyra Banks។ កម្មវិធីនឹងចាប់ផ្តើមចាក់បញ្ចាំង ក្នុងខែសីហា ឆ្នាំ2014 លើកញ្ចក់ទូរទស្សន៍ MyTV ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល