CamNews

សព្វថ្ងៃនេះប្រធានាធិបតីរុស្ស៊ី​លោក វ៉្លាឌីមៀ ពូទីន មានក្តីកង្វល់ធំៗ ០៥យ៉ាង​នៅក្នុងចិត្ត, តើលោកអ្នក

(មូស្គូ)៖ រឿងរ៉ាវមួយចំនួនអាចមានឥទ្ធិពលខ្លាំង ដោយសូម្បីតែមេដឹកនាំពិភពលោក​ក៏កើតក្តីព្រួយ​កង្វល់បាន ជាក់ស្តែងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក៏មិនខុសគ្នាប៉ុន្មាននោះដែរ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាំងតែពីបានក្លាយជាប្រធានាធិបតីនៃប្រទេសរុស្ស៊ីមក លោក វ៉្លាឌីមៀ ពូទីន បានកសាងកេរ្តិ៍ឈ្មោះយ៉ាងល្បី​រន្ទឺ​នៅជុំវិញពិភពលោក និងត្រូវបានគេស្គាល់ថាជាអ្នក​នយោបាយដែល​ស្ងៀមស្ងាត់​​និងមិនឆេវឆាវមួយរូប ទោះបីជាស្ថិតនៅក្នុងស្ថានភាពហ្វឹកហ្វរយ៉ាងណាក៏ដោយ ប៉ុន្តែមានរឿងរ៉ាវក៏ដូចជាបញ្ហាមួយចំនួននៅ​លើលោកនេះដែលអាចបណ្តាល​ឲ្យមេដឹកនាំដ៏នឹង​ធឹងម្នាក់​នេះ​ កើតក្តីមិនសប្បាយចិត្តបានផងដែរ។

១. ក្រុមភេរវករនៅប្រទេសស៊ីរី៖ ប្រជាជាតិតំបន់មជ្ឈិមបូព៌ាដែលហែកហួរដោយសង្រ្គាមមួយនេះ បច្ចុប្បន្នកំពុងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែពីសំណាក់ពួក ISIS នោះឡើយ ប៉ុន្តែពីសំណាក់ក្រុមភេរវករ និងពួកសកម្មប្រយុទ្ធមួយចំនួនទៀតផងដែរ ហើយអ្វីដែលសំខាន់នោះពួកភេរវករខាងលើដែល​ប្រទេសរុស្ស៊ី​កំពុងបោសសម្អាតនោះ បានព្យាយាម​លាយបន្លំ​ចូលគ្នាជាមួយ​ពួកក្រុមប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។

២. រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ចន ឃើរី៖ នៅពេលដែលលោក ចន ឃើរី បាននិយាយថា «ពួកក្រុមភេរវករ អាល់កៃដា គ្មានវត្តមាននៅក្នុងប្រទេសស៊ីរី» នោះ លោក វ៉្លាឌីមៀ ពូទីន បានបញ្ចេញ​ប្រតិកម្មទៅលើរឿងនេះថា លោកមិនសប្បាយចិត្តនោះឡើយព្រោះលោក ចន ឃើរី បាននិយាយភូតកុហកទាំងស្រុង ពីអ្វីដែលបានកើតមានឡើងពិតប្រាកដ។

៣. កង្វះចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្ត៖ សព្វថ្ងៃយុវជន និងយុវតីជាច្រើននៅលើពិភពលោក ហាក់ដូចជាពុំសូវខ្វាយខ្វល់ពីព្រឹត្តិការណ៍ ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន និងអ្វីដែលបានកន្លងផុត​ទៅកាលពីអតីតកាលឡើយ ហើយប្រការនេះក៏មិនអាចរំលងផុត ពីការចាប់អារម្មណ៍របស់ប្រធានាធិបតី​រុស្ស៊ី​រូបនេះផងដែរដោយលោក វ៉ា្លឌីមៀ ពូទីន បានថ្លែងថា «វាគួរឲ្យរំខាន និងសោកស្តាយមែនទែនដែល​ក្មេងៗជំនាន់ក្រោយបច្ចុប្បន្ននេះ មិនដឹងថាគួរយកគំរូតាមនរណា, មើលមិនឃើញនិមិត្តរូបណាម្នាក់, ហើយថែមទាំងមិនដឹងថា​សង្រ្គាមលោកលើកទីពីរ ធ្លាប់បានកើតឡើងថែមទៀតផង»។

៤. ការចាប់ខ្លួនអតីតរដ្ឋមន្រ្តីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីលោក Alexei Ulyukayev៖ នៅពេលដែលលោក Alexei Ulyukayev ត្រូវបានចាប់ខ្លួនពីបទទទួលសំណូកនោះ លោក ពូទីន មានក្តីកង្វល់និងខកចិត្តជាខ្លាំង ប៉ុន្តែលោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានអះអាងថា «ទោះជាយ៉ាងនោះក្តីក៏យើងមិនអាចអត់ឱនឲ្យ​បានឡើយចំពោះអំពើពុករលួយបែបនេះ»។

៥. ភាពខ្សត់ខ្សោយនូវវត្តមាននៃរោងភាពយន្តនៅតាមភូមិ និងក្រុងតូចៗក្នុងប្រទេសរុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថា «ជាក់ស្តែងរោងភាពយន្តនៅតាមទីប្រជុំជនតូចៗ គឺគេលែងឃើញមានទៀត​ហើយ ដោយបញ្ហានេះវាគួរឲ្យព្រួយបារម្ភបំផុត ដូច្នេះហើយពួកយើងទាំងអស់គ្នារួមមានរដ្ឋាភិបាល​និងអាជ្ញាធរប្រចាំតំបន់ មានកិច្ចការងារធ្វើជាច្រើនទៀត ដើម្បីស្តារបណ្តាញភាពយន្តឡើងវិញនៅតាមតំបន់ទាំងនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី