ក្រូចឆ្មារ គឺជាគ្រឿងផ្សំធម្មជាតិមួយប្រភេទ ដែលមានប្រយោជន៍ដល់ការសម្រកទម្ងន់។ ដោយសារតែវាមានផ្ទុកជាតិវីតាមីន C និងបរិមាណសារធាតុរ៉ែខ្ពស់ ទើបធ្វើឱ្យវាក្លាយជាប្រភពអាហារដ៏អស្ចារ្យ ដែលមានសមត្ថភាពពង្រឹងប្រព័ន្ធស៊ាំរាងកាយរបស់យើង និងលើកកម្ពស់សុខភាពរាងកាយរបស់យើងទាំងស្រង់។

វាមានភាពល្បីល្បាញជាច្រើនទសវត្សរិ៍មកហើយដែលថា ក្រូចឆ្មារ មានផ្ទុកគុណសម្បត្ដិជាថ្នាំបញ្ចុះទឹកមូត្រ សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងអាល់កាឡាំង។ ជាលទ្ធផល ក្រូចឆ្មារមិនត្រឹមតែមានប្រយោជន៍ដល់ការសម្រកទម្ងន់តែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងល្អប្រសើរសម្រាប់សុខភាពរាងកាយទាំងស្រង់ទៀតផង។ ការញ៉ាំទឹកក្រូចឆ្មារជាប្រចាំ អាចកម្ចាត់ការលាក និងការពារកោសិកាពីបញ្ហាផ្សេងៗ។

គុណសម្បត្ដិនេះសម្រេចបាន ដោយសារតែក្រូចឆ្មារ៖

-ផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្ម សារធាតុ Polyphenols ដែលជួយកាត់បន្ថយកម្រិតកោសិកាខ្លាញ់ នៅក្នុងរាងកាយ។

-មានអាស៊ីដនីទ្រីក ដែលភ្ញោចដល់ការបញ្ចេញទឹកប្រម៉ាត់ ដែលជាសារធាតុម្យ៉ាង ផលិតដោយប្រម៉ាត់ ដែលធ្វើការដើម្បីរំលាយសារធាតុខ្លាញ់។

-មានផ្ទុកកម្រិតហ្វាយប័រអាហារ ដែលបង្កើនការរំលាយអាហារ និងបន្ថយការឃ្លានអាហារ។

-ជួយរក្សាកូឡេស្តេរ៉ូលឱ្យស្ថិតក្រោមការគ្រប់គ្រង ខណៈកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth