ព័ត៌មានជាតិ ៖ បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណអារកសម្លាប់យ៉ាងព្រៃផ្សៃ
ដោយសមត្ថកិច្ចសង្ស័យថា ប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេចនាវេលាម៉ោង ៧ និង ២ ០នាទី
យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ នៅ ចំណុចផ្លូវលេខ ២១១ ក្នុងភូមិព្រៃរាំង សង្កាត់កំពង់សំណាញ់
ក្រុងតាខ្មៅ គឺហួសពីបន្ទាយយោធាសឹករងខេត្ត កណ្តាលបន្តិច ។ ភ្លាមៗ នោះ កម្លាំងសមត្ថកិច្ច
បានឃាត់ខ្លួនបុរស២នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធ និងករណី ឃាតកម្មនេះ។

តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើឃាតកម្មខាងលើនេះ ឈ្មោះ ឆន់
ប៉ុន ហៅ ស អាយុ ២៩ឆ្នាំ ជាប្រជាការពារភូមិដើមមាន និងមានមុខរបរជាអ្នកប៉ះកង់ និងរត់ម៉ូតូ
ឌុប រស់នៅភូមិ-សង្កាត់ ដើម មាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ តាមសមត្ថកិច្ចបន្តថា នៅកន្លែង
កើតហេតុមិនមានបន្សល់នូវអ្វីជាតម្រុយ ដើម្បីតាមរកមុខសញ្ញាឃាតកនោះទេ មានតែសពជន
រងគ្រោះ ដែលស្លាប់ក្នុងថ្លុកឈាម និង ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-
0725។

ពាក់ព័ន្ធនិងឃាតកម្មសម្លាប់ប្រជាការពារភូមិដើមមាននេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋាន ហើយក៏
មិនទាន់មានព័ត៌ មានលំអិតយ៉ាងណានោះដែរ។ តែក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចឃា
ត់ខ្លួនបុរសពីរនាក់ យកទៅសួរនាំ ផងដែរ តែមិនទាន់មានលទ្ធផលនៅឡើយទេ។

ដោយឡែកសពជនរងគ្រោះ ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច័យត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ
យកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល