(អង់គ្លេស)៖ តារាចម្រៀង លោក Justin Bieber កំពុងតែបង្កើតព្យុះភ្លៀង ជាមួយអ្នកគាំទ្រម្តងទៀតហើយ ខណៈដែលកំពុងសម្តែង លើឆាកតន្ត្រីនៅឯទីក្រុង Manchester ទឹកដីអង់គ្លេស ហើយមានការប៉ះទង្គិចគ្នា ដោយអារម្មណ៍។

ប្រភពព័ត៌មាន BroBible ឲ្យដឹងថា នៅថ្ងៃសម្តែងខនសឺតនោះ តារាចម្រៀងវ័យក្មេង Justin Bieber បានស្នើឲ្យអ្នកគាំទ្រស្ងាត់បន្តិច ដើម្បីគាត់អាចជជែក ទៅកាន់ពួកគេ ប៉ុន្តែមិនសម្រេច គឺក្រុមអ្នកគាំទ្រនៅតែបន្តស្រែក ដោយសម្លេងកងរំពង ជាពិសេសក្រុមយុវវ័យស្រីៗ ស្រាប់តែ Justin គ្រវែងក្បាលមេក្រូរួចដើរ ចេញតែម្តង។ មួយសន្ទុះក្រោយមក តារាប្រុសរូបនេះ ក៏ឡើងសម្តែងជាថ្មីជាមួយនឹង សម្រែកស្វាគមន៍ម្តងទៀត ហើយគេមិននិយាយអ្វីច្រើន ទៅកាន់អ្នកគាំទ្រទេ ក្រៅពីឡើងច្រៀងប៉ុណ្ណោះ ដែលមហាជនយល់ថា ប្រហែលជា Justin មិនចង់មានបញ្ហាជាមួយ មិត្តអ្នកគាំទ្រឡើយ ទើបរំងាប់កំហឹងវិញ៕

<object width="500" height="430" data="http://www.youtube.com/v/Nnpa-mcyHYA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Nnpa-mcyHYA&rel=1" /></object>

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង