CamNews

បទពិសោធជំនួញ របស់ម្ចាស់ទឹកអប់ Chanel No5

នៅ​ក្នុងអត្ថបទនេះ យើងខ្ញុំសូមណែនាំមិត្តអ្នកអាន មកទទួលដឹងនូវបទពិសោធការងារដ៏អស្ចារ្យ
របស់ Coco Chanel (Gabrielle Bonheur Chanel) ដែលជាម្ចាស់ផលិតផលទឹកអប់ Chanel No5
៖ “ម្ចាស់ការ កំណត់អនាគតដោយខ្លួនឯង!”

លោក​ស្រី Coco Chanel កាល​ពី​នៅ​មាន​ជីវិត

Coco Chanel កើតឆ្នាំ ១៨៨៣ ក្នុងគ្រួសារក្រីក្រមួយ នៅតំបន់ Saumur ប្រទេសបារាំង។ នៅ
ពេលម្ដាយរបស់លោកស្រីបានស្លាប់ ពេលនោះលោកស្រីមានអាយុ ១២ឆ្នាំ  ពុករបស់លោក
ស្រីក៏បានយកលោកស្រី និងបងប្អូន ២នាក់ទៀត ទៅផ្ញើនៅវិហារមួយដើម្បីទទួលការអប់រំ និង
ថែទាំ។

ពេលពេញវ័យ Coco Chanel បានខិតខំប្រឹងប្រែងដើម្បីទទួលបានការងារមួយនៅក្នុងឆាកតន្ដ្រី
ជាលទ្ធផល Coco Chanel មានការងារជាអ្នករាំ ច្រៀងក្នុងកម្មវិធីសម្ដែងនៅបន្ទប់តែនានា។ ក្រៅ
ពីនេះ លោកស្រីក៏ធ្លាប់បានធ្វើការផ្នែកកាត់ដេរទន្ទឹមនឹងការសិក្សានៅវិហារ ហើយក៏នៅតែបន្ដ
ចូលរួមសម្ដែងផងដែរ។

ក្រោយពីធ្វើការឱ្យហាងកាត់ដេរមួយ Coco Chanel បានចាប់ផ្ដើមអាជីពដែលប្រកបដោយជោគ
ជ័យ និងក្លាយជាអ្នករចនាម៉ូដ និងលក់មួកគ្រប់ប្រភេទ។ “អាណាចក្រ” របស់រលោកស្រី បាន
ចាប់ផ្ដើមពីពេលនោះមក។ Coco Chanel យល់ថា មានតែការប្រឹងប្រែង កំណត់ទិសដៅរបស់
ខ្លួន ដោយខ្លួនឯង ទើបអាចឈានដល់ជោគជ័យ។

ហ៊ានធ្វើការផ្លាស់ប្ដូរ​

គេអាចនិយាយបានថា ស្ដ្រីទាំងអស់ ហាក់ដូចជាទទួល​សម្ពាធយ៉ាងធ្ងន់ នៅ​ពេលដែលសម្លៀក
​បំពាក់របស់ពួកគេមានលក្ខណៈតឹង ចង្អៀត ដែលពេលខ្លះធ្វើឱ្យមានភាពតប់​ប្រមល់ ពិបាកទ្រាំ។
Coco Chanel បានផ្លាស់ប្ដូរទាំងអស់។   លោកស្រីបានផ្ដល់នូវអារម្មណ៍ធូរ​ស្រាល  សេរីភាព
ដល់ស្រ្ដី  ជួយឱ្យពួកគេរួចផុតពីស្ថានភាពបែកញើសគ្រប់ពេល  ដោយសារតែ​សម្លៀកបំពាក់
ដ៏ស្មុកស្មាញ។ ការផ្លាស់ប្ដូររបស់លោកស្រី បាននាំឱ្យមានការពេញចិត្តពីស្ដ្រីទាំងឡាយ។

បង្កើតយីហោ គឺជាកម្លាំង​

លោកស្រីបានទាក់ទងជាមួយអតិថិជន   និងស្រាវជ្រាវរកនូវអ្វីដែល​ពួកគេចង់បាន។   Coco
Chanel ធ្វើជាអ្នកនាំពាក្យឱ្យក្រុមហ៊ុនរបស់ខ្លួន និងឧទ្ទេសនាមដល់អតិថិជន ចាប់ពីវប្បធម៌
ដល់អត្ថន័យថ្មីទាំងស្រុង នៅពេលនិយាយអំពីម៉ូដែលសម្លៀកបំពាក់។ លោកស្រីក៏តែងរក្សា
នូវអាថ៌កំបាំង ស្ដីអំពីរូបមន្ដទាក់ទិននឹងសម្រស់ ពោរពេញដោយស្ទីលថ្មី។

លោកស្រី ក៏មានសុភាសិតដែលមិនចេះសាបសូន្យ ស្ដីពី “កូនសំណព្វ” Chanel No5 របស់ខ្លួន
ដូចជា ៖ “មិនមានភាពថ្លៃថ្នូរណា ដែលមិនមានទឹកអប់។ វាជាគ្រឿងអលង្ការអរូបិយ ប៉ុន្ដែពិបាក
បំភ្លេចបំផុតសម្រាប់ស្ដ្រី” ឬថា “ស្ដ្រីដែលមិនប្រើទឹកអប់ គឺមិនមានអនាគត” ។ល។

Coco Chanel បង្កើតយីហោ Chanel ដែលមានឈ្មោះល្បីល្បាញ ពិសេសគឺទឹកអប់

Coco Chanel បានជួយដល់ស្ដ្រី ដើម្បីបង្កការចាប់អារម្មណ៍ពីសំណាក់បុរសៗដែលខ្លួនចូលចិត្ត
ហើយក្រោយមក កាន់កាប់បេះដូងរបស់ពួកគេ ដោយក្លិនក្រអូបប្រហើរបែបថ្លៃថ្នូរ គឺមិនមែន
ប្រភេទទឹកអប់តម្លៃថោកៗ ដែល “ឆាប់ក្លិន ឆាប់ហើរ” ធ្វើឱ្យគេឆាប់ធុញទ្រាន់នោះទេ។

អ្វីទាំងអស់ដែល Coco Chanel បានធ្វើ គឺដើម្បីស្ដ្រី ដាច់ខាត់មិនមែនដើម្បីបញ្ជោរ ឬមួយ​ជា​ការ​បង្កើនកម្រិតនៃម៉ូដែលប្រភេទតម្លៃថ្លៃនោះដែរ។

មិនហួសពេលក្នុងការធ្វើសាជាថ្មី

វាមិនដែលហួសពេលនោះឡើយសម្រាប់ការវិលត្រឡប់មកវិញ ប្រសិនអ្នកមានលក្ខខណ្ឌសម
ស្រប។ នៅឆ្នាំ ១៩៥៤ ក្រោយពីបាត់មុខរយៈពេល ១៥ឆ្នាំ Coco Chanel បានត្រឡប់មកកាន់
ពិភពម៉ូដវិញ។ បើទោះ​ជាលោកស្រី មិនទទួលបានការចាប់អារម្មណ៍ខ្លាំងនៅអឺរ៉ុប ប៉ុន្ដែ អតិថិ
ជនអាមេរិក បែរជាត្រូវ “តម្រៀបជួររង់ចាំ” ការរចនារបស់លោកស្រី។ នៅពេលទទួលមរណ
ភាព ក្នុងវ័យ ៧១ឆ្នាំ លោក Coco Chanel ត្រូវបានគេចាត់ទុកថា ជាអ្នករចនាល្អបំផុតមួយរួប
ក្នុងសម័យនោះ។

គួររំឭកថា លោកស្រី Coco Chanel មានឈ្មោះពេញ គឺ Gabrielle Bonheur Chanel កើតថ្ងៃទី
១៩ សីហា ឆ្នាំ ១៨៨៣ នៅតំបន់ Saumur ប្រទេសបារាំង។ លោកស្រីបានទទួលមរណភាពនៅ
ថ្ងៃទី ១០ មករា ឆ្នាំ ១៩៧១ នៅក្រុងបារីស ប្រទេសបារាំង ប៉ុន្ដែត្រូវបានបញ្ចុះសពនៅក្នុងតំបន់
Lausanne នៃប្រទេសស៊្វីស។

ដោយ ៖ តារា
ប្រភព ៖ Businessinsider/ cafebiz