ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ត្រូវបានឪពុកម្តាយរបស់ខ្លួន ចាប់បង្ខាំងទុកនៅក្នុង
បន្ទប់ថ្មតូចមួយ ប្រៀបបានទៅនឹងគុកឥតជញ្ជាំងដូច្នេះដែរ ដល់ទៅ ៣០ ឆ្នាំ បន្ទាប់ពីគាត់
បង្ហាញចេញនូវរោគសញ្ញា មានវិបត្តិផ្លូវចិត្ត កាលពីជីវិតនៅជាយុវវ័យ នេះបើយោងតាម
ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

គួររំឭកផងដែរថា កូនប្រុសដែលត្រូវចាប់បង្ខាំងទុករូបនេះ មកទល់នឹងបច្ចុប្បន្នមានវ័យ
៤៦ ឆ្នាំហើយ មានឈ្មោះថា Dong Hai លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា
ដោយមានការព្រួយបារម្ភថា គេអាចនឹងធ្វើទុក្ខទោម្នេញអ្នកដទែ ឪពុកម្តាយរបស់គាត់ ក៏
បានសម្រេចចិត្ត ចាប់បង្ហាំងទុកក្នុងបន្ទប់ថ្មតួច មានទំហំ ៥ ម៉ែត្របួនជ្រុងនេះតែម្តង។

គួរបញ្ជាក់ផងដែរថា បុរសជាឪពុក មានឈ្មោះ Dong Watou ខណៈស្រ្តីជាម្តាយមានឈ្មោះ
Xiao Hong ជាពលរដ្ឋរស់នៅក្នុងខេត្ត Fujian ប្រទេសចិន បានសង់បន្ទប់ថ្មតូចនេះ កាល
ពីឆ្នាំ ១៩៨៣ មកម្ល៉េះ ។ ជាការពិត ក្នុងវ័យ ១៦ ឆ្នាំ Dong Hai បង្ហាញនូវរោគសញ្ញាមាន
ជម្ងឺរោគចិត្ត ។ ដោយឡែក បន្ទាប់ពីចំណាយប្រាក់មួយចំនួន យកកូនទៅព្យាបាលអស់
រយៈពេលជាងមួយឆ្នាំហើយនោះ ដោយមិនទទួលបានលទ្ធផលនោះ ឪពុកម្តាយរូបនេះ
ក៏បានបង្ខំចិត្តធ្វើបែបនេះតែម្តង។

ខណៈឈានចូលដល់វ័យចាស់ជរា ជាង ៧០ ឆ្នាំ ឪពុកម្តាយទាំងពីរនាក់ បានស្តែងចេញ
នូវការព្រួយបារម្ភ ដោយបញ្ជាក់ថា បើសិនជាអត់ពីពួកគាត់មែននោះ តើកូនរូបនេះ នឹង
ទៅជាយ៉ាងណា ៕

លោកតា Dong Watou និងលោកយាយ Xiao Hong ដែលត្រូវជាឪពុកម្តាយ Dong Hai។

* ព័ត៌មានផ្សេងទៀត មាននៅខាងក្រោម ៖

- អាពីងយក្ស មានទំហំប៉ុនបាតដៃ បាត់ខ្លួន ខណៈក្រុងមិនចាំបាច់ប្រកាសអាសន្ន
- សរសើរពេញអ៊ិនធើណេត ព្រោះអំពីមនុស្សធម៌ ជួយសង្គ្រោះក្មេង ៣ នាក់ ពីសេចក្តី
ស្លាប់ (មានវីដេអូ)
- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក ខណៈកូនអណ្តើកពូជកម្រ ដ៏តូច ពីរក្បាល
ចាប់កំណើត
- វីដេអូ ជម្លោះបងធំ បងតូច នៅក្នុងគុក សម្លាប់មនុស្ស ២៩ នាក់

ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ