CamNews

មេធាវីម្នាក់សង្ស័យស្រវឹងខ្លាំង បើករថយន្ដ​បុករបាំងដែកបាក់អស់៧ផ្ទាំង​ រួចបន្ដបុករះម៉ូតូ៤គ្រឿង ទៅមុខលែង

(ភ្នំពេញ)៖​ មេធាវីម្នាក់ទំនងជាស្រវឹង​ បានបើករថយន្ដ Land Cruiser មួយគ្រឿង រេចង្កូតទៅបុករបាំងដែក ចែកទ្រូងផ្លូវអស់៧ផ្ទាំង​ រួចបន្ដបុករះម៉ូតូ៣គ្រឿង​ និងម៉ូតូកង់បី១គ្រឿងបន្ថែមទៀត​ ទើបរថយន្ដទៅមុខលែងរួច​ ប៉ុន្តែមិនមានអ្នកណារងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០១៦​ តាមមហាវិថីព្រះមុនីវង្ស​ ត្រង់ចំណុចមុខហាងលក់ផ្លែឈើស្រស់​ ឡោ​ មុយស្រេង​ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍​ បានឱ្យដឹងថា​ មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ដ១គ្រឿង​ ម៉ាក Land Cruiser ពាក់ស្លាកលេខភ្នំពេញ 2U-3989 ទំនងជាស្រវឹង​ ដោយបើកក្នុងទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចខាងលើ រថយ​ន្ដបានរេចង្កូតទៅបុករបាំងដែក ពុះចែកទ្រូងផ្លូវអស់៧ផ្ទាំង​ រួចរថយន្ដជ្រុលចង្កូតទៅខាងឆ្វេងដៃ​ បន្ដបុករះម៉ូតូ៣គ្រឿង​ និងម៉ូតូកង់បី១គ្រឿង​បន្ថែមទៀត បណ្ដាលឱ្យរថយន្ដខ្ទេចមុខ​ និងម៉ូតូរងការខូចខាតធ្ងន់ធ្ងរ​ ដោយគៀបពីក្រោមរថយ​ន្ដធ្វើឱ្យរថយន្ដទៅមុខលែងរួច។

ប៉ុន្ដែអ្វីដែលជាការចាប់អារម្មណ៍នោះ​ គឺនៅក្នុងរថយន្ដគេឃើញមានកាតមួយដែល​ ជាកាតមេធាវី ហើយមានឈ្មោះ​ សំរេច​ កុសល​ អត្តលេខ៨០០​ ទើបមជ្ឈដ្ឋានទូទៅសន្និដ្ឋានថា​ អ្នកបើកបរជាមេធាវី​។

ក្រោយពេលកើតហេតុអ្នកបើកបរ​ និងរថយន្ដត្រូវបានសមត្ថកិច្ចជំនាញ​ យកទៅការិយាល័យចរាចរណ៍ផ្លូវគោក​ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមក្រោយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី