ភ្នំពេញ ៖ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់នៅ ក្នុងប្រទេស
កម្ពុជាទាំងមូល បានបង្ហាញពីក្ដី សោកសៅក្ដុកក្ដួលឥតឧបមា និងអ្នកខ្លះបាន សម្រក់ទឹកភ្នែកនៅ
ក្នុងពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបរមរតនកោដ្ឋ ដែលបាន ធ្វើឡើងកាលពីវេលាម៉ោង៦និង
៣៥នាទី ល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣ នៅវាល ព្រះមេរុ ដែលជាថ្ងៃចុងក្រោយដែលប្រជា នុ
រាស្ដ្រទូទាំងប្រទេស ជាកូនជាចៅ ជាចៅ ទួត របស់ព្រះអង្គបានលាព្រះអង្គចុងក្រោយ បន្ទាប់ពីព្រះ
កាយរបស់ព្រះអង្គបានរលាយ ទៅតាមព្រះអគ្គី ។

ពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះបរម រតនកោដ្ឋ បានធ្វើឡើងស្របពេលដែលមាន ការអមបាញ់
កាំភ្លើងធំ ប្រភេទ១០៥មិល្លិ ម៉ែត្រអមដោយការបាញ់កាំជ្រួចជាច្រើន គ្រាប់ លាយឡំនិងសំឡេងស្មូត ។

ពិធីថ្វាយព្រះភ្លើង គឺសម្ដេចម៉ែនិងព្រះ មហាក្សត្រ ដែលជាបុត្រារបស់ព្រះអង្គបាន ថ្វាយព្រះភ្លើងផ្ទាល់
ព្រះហស្ថ និងបួងសួង ឱ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គយាងទៅ កាន់ព្រះបរមសុគតិភព ។

ពិធីថ្វាយព្រះភ្លើង ដែលជាពេលវេលា ចុងក្រោយ សម្រាប់ឃើញព្រះភក្រ័របស់ សម្ដេចឪខាងលើនេះ
ប្រជាពលរដ្ឋរាប់ម៉ឺន នាក់ ក្នុងសំលៀកបំពាក់ខោខ្មៅ សំពត់ខ្មៅ អាវស បាននាំគ្នាទៅចូលរួម បើទោះ
បីមិន ត្រូវបានអនុញ្ញាតឱ្យចូលទៅខាងក្នុងវាលព្រះ មេរុក៏ដោយ ។ ដោយឡែកឥស្សរជននិង ថ្នាក់ដឹក
នាំជាន់ខ្ពស់បរទេសជាច្រើននាក់បាន អញ្ជើញចូលក្នុងពិធីថ្វាយព្រះភ្លើងផងដែរ។

សម្រាប់សន្ដិសុខ កម្លាំងសមត្ថកិច្ចរាប់ពាន់នាក់ ទាំងនគរបាលជាតិ ទាំងអាវុធហត្ថ ទាំងយោធា និង
កងអង្គរក្ស ត្រូវបានដាក់ ពង្រាយការពារ ដើម្បីរក្សាសណ្ដាប់ធ្នាប់និង សន្ដិសុខនៅក្នុងពិធីថ្វាយព្រះ
ភ្លើងទាំងមូល។

ទិដ្ឋភាពជាក់ស្ដែង នៅពេលដែលព្រះអគ្គី ដែលបានមកពីព្រះសូរ្យសែង ដែលកំពុងឆេះលើព្រះកាយ
របស់ព្រះអង្គនោះ ទំនួញ យំសោកបានកើតមានឡើង ដោយសង្កេត ឃើញសម្ដេចម៉ែ និងព្រះមហា
ក្សត្រ ទ្រង់ ព្រះកន្សែង ដល់ព្រះហរទ័យក្ដុកក្ដួលជាទីបំផុត ចំពោះការលាជារៀងរហូតរបស់សម្ដេចឪ
ដែលជាព្រះស្វាមី និងជាព្រះបិតា ។

បើទោះបីសម្ដេចឪ ព្រះអង្គបានយាង ផុតពីព្រះរាជាណាចក្រកម្ពុជាក៏ដោយនោះ ប៉ុន្ដែស្នាព្រះហស្ថ
និងព្រះរាជសព្ទ របស់ព្រះ អង្គ ត្រូវបានប្រជារាស្ដ្រខ្មែរទូទាំងប្រទេស ចងចាំទុកជារៀងដរាប មិនភ្លេច
នោះឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល