ភ្នំពេញ៖ បន្ទាប់ពីលួចបង្កាត់ភ្លើងស្នេហ៍ យ៉ាងរោលរាល ជាមួយប្រុសអ្នកជំនួញ អំឡុងពេលជាង២ខែមុន ស្រាប់តែពេលនេះ តារាសម្ដែង តែងតែដណ្ដើមបាន តួជំទាវ តួលេខា និងតួភរិយា ជាដើម នាង ហេង ស្រីពេជ្រ ត្រូវបានគេលួច ព្រលយឲ្យដឹងថា ទំនាក់ទំនងនោះ បានឈានដល់ ផ្លូវបំបែកគ្នាហើយ ព្រោះតែអ្នកទាំងពីរខ្វះ ការយល់ចិត្តយល់ថ្លើមគ្នា ឬអាចនិយាយបានថា ការងាររវល់រៀងៗខ្លួន ទើបធ្វើឲ្យពួកគេ នឿយណាយ ជាមួយគ្នា បង្កឲ្យមានបញ្ហាចោទគ្នាទៅវិញទៅមក។

គេនៅចាំបានថា ទោះបីជាធ្លាប់ខកស្នេហ៍ ប្រែប្រួលជីវិតឲ្យជួបប្រទះ នូវការឈឺឆាប់ ប៉ុន្តែសម្រាប់ តារាសម្ដែង ហេង ស្រីពេជ្រ ហាក់មិនដែល យកអារម្មណ៍ ទៅកើតទុក្ខខ្វល់ខ្វាយ ចាយពេលវាលាច្រើន លើរឿងឥតប្រយោជន៍ នេះឡើយ ពោលនាងបែរ មកលូកដៃយ៉ាងកប់ ក្នុងអាជីពសិល្បៈជាថ្មី ដោយមានផលិតកម្មធំតូច ទាក់ទងនាងជាហូរហែ ដើម្បីសម្ដែងរឿង ថតស្ពតពាណិជ្ជកម្ម ថតម៉ូដសម្លៀកបំពាក់ និងថតខារ៉ាអូខេជាដើម ។ ប៉ុន្តែមួយរយៈនេះ ព័ត៌មានស្នេហា ចេះតែតាមបោកបក់ មិនចេះចប់មិនចេះហើយ រហូតឈានដល់ ដំណឹងចុងក្រោយធ្លាយថា ហេង ស្រីពេជ្រ កំពុងតែចែកចានចែកឆ្នាំង ជាមួយប្រុសអ្នកជំនួញ ស្ដុកម្នាក់ ហាក់គ្មានតម្រុយ ក្នុងការវិលត្រឡប់រកគ្នាវិញឡើយ។

តាមរយៈការបង្ហើប ឲ្យដឹងពីដំណឹងបែកបាក់ ជាមួយប្រុសអ្នកជំនួញ ខាងលើនេះ តារាសម្ដែងកំពុង មានហាងឆេងគួរសម ក្នុងការងារសិល្បៈ ហេង ស្រីពេជ្រ បានទទួលស្គាល់ បែបចុងមាត់ចុងក ថា ជារឿងពិត ព្រោះនាងមាន ការងាររវល់ច្រើន ក្នុងអាជីពសិល្បៈ គ្មានពេលវេលា សម្រាប់គ្នាទេ ហើយខាងគេ(សង្សា) ក៏ចេះតែគិត ថា នាងមិនយកចិត្តទុកដាក់ ចោទនាងខុសទំនង ទើបបណ្ដោយ តាមហ្នឹងតែម្ដង។

ហេង ស្រីពេជ្រ និយាយ "ចា៎បង..! រឿងគេនិយាយថា ខ្ញុំបែកគ្នា ជាមួយបុរសអ្នកជំនួញនោះ គឺមិនខុសទេ ប៉ុន្តែដូចបងដឹងហើយ ស្នេហា និងការងារត្រូវតែចែកឲ្យដាច់ពីគ្នា ។ ខ្ញុំជាអ្នកសិល្បៈអ៊ីចឹង..! មានការរវល់ច្រើនណាស់បង..! ហើយគាត់(បុរសជាសង្សា) ត្រូវតែយល់រឿងនេះ ប៉ុន្តែគាត់បែរជាគិតផ្សេង ថាខ្ញុំអញ្ចេះ ថាខ្ញុំអញ្ចុះ អ៊ីចឹងមានតែបណ្ដោយ តាមពេលវេលាសិនទេ..ម៉េចៗចាំគិតទៀត..!"។

បន្ទាប់ពីរឿងរ៉ាវស្នេហា ងាកមកការងារសិល្បៈ ឯណេះវិញ ហេង ស្រីពេជ្រ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះនាងកំពុងតែមមាញឹក គួរសមនឹងអាជីពសិល្បៈ ខណៈដែលមានផលិតកម្ម មួយចំនួនមកហើយ ដែលនាងបានថត ដូចជា សាន់ដេ ថោន HD និងថតម៉ូដសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ឬម៉ូដសក់ជាដើម។ ចំណែកខ្សែភាពយន្តវិញ នាងកំពុងបន្ត បង្ហាញវត្តមាន ក្នុងរឿងជាច្រើន រួមមាន រឿងព្រហ្មចារីយ៍ រឿងសង្សារខ្មោច រឿងបងប្អូន២នាក់ និងរឿង ស្នេហ៍ពនេចរ ជាដើម៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល