មានគ្រោះថ្នាក់រថយន្តដ៏គួរអោយរន្ធត់មួយ ដែលមិនគួរអោយជឿបានថាអ្នកបើកបររថយន្ត
នោះបែរជាគ្មានរងរបួសសោះ នៅក្នុងការប្រកួតរថយន្តឡើងភ្នំ Pikes Peak International
Hill Climb 2011 កាលពីថ្ងៃទី 26 មិថុនា 2011 កន្លងទៅនេះ បន្ទាប់ពីរថយន្តបានជ្រុលធ្លាក់
ផ្លូវមកជំរាលភ្នំ ។
អ្នកបើកបររថយន្តនោះមានឈ្មោះថា Bobby Regester បន្ទាប់ពីគ្រោះថ្នាក់នេះលោកបាន
ចេញពីរថយន្តដោយសុវត្ថិភាព គ្មានរងរបួសសោះ ដែលហេតុការណ៍នេះបានធ្វើអោយ
មហាជនទូទៅមានការភា្ញក់ផ្អើលយ៉ាងខ្លាំង ។
http://www.youtube.com/watch?v=fAwUVShQFYc&feature=player_embedded
Pikes Peak International Hill Climb គឺជាពិធីប្រកួតរថយន្តឡើងភ្នំ ដែលធ្វើឡើងនៅឯ
Pikes Peak រដ្ឋ Colorado ប្រទេស អាមេរិច ។ អ្នកប្រកួតត្រូវឆ្លងកាត់ចំនុចបត់បែន ចំនួន
156 កន្លែង លើរយៈផ្លូវមានចំង៉ាយ 19,99 គីឡូម៉ែត្រ ដែលផ្លូវមានលក្ខណៈបត់បែនចុះឡើង
ប្រកបដោយគ្រោះថ្នាក់បំផុត ដើម្បីឡើងលើកំពូលភ្នំដែលមានកំពស់ 4300 ម៉ែត្រ ។ ការ
ប្រកួតឆ្នាំនេះមានអ្នកចូលរួមទាំងអស់ចំនួន 89 នាក់ដែលមានទាំងរថយន្តនិង ម៉ូតូ ។
ចំនុចផ្លូវបត់បែនមួយក្នុងចំណោមចំនុចបត់បែនដែលប្រកបដោយគ្រោះថ្នាក់ទាំងឡាយ
នៅក្នុងការប្រកួត
Pikes Peak International Hill Climb 2011 ៕
(ពី DT)
រដ្ឋា