ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនរងគ្រោះ ៧នាក់ បានទទួលរងរបួសធ្ងន់ស្រាល នាល្ងាចថ្ងៃសុក្រ ទី ២២ កក្កដា ២០១៦ ម្សិលមិញនេះ ក្រោយពេលដែលរថយន្តបាត់បង់ម្ចាស់ការណ៍មួយគ្រឿង បើក បុកទាំងកម្រោលចូលទៅទីសក្ការៈ Erawan Shrine ភាគកណ្តាលទីក្រុងបាងកក របស់ប្រទេសថៃ ខណៈ ទីសក្ការៈនេះផ្ទាល់ កាលពីឆ្នាំកន្លងទៅ រងនូវការវាយប្រហារបំផ្ទុះគ្រាប់បែក ។

របាយការណ៍ បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់រថយន្តបើកបុកទាំងកម្រោលចូលទៅទីសក្ការៈខាងលើ បាន កើតឡើងវេលាម៉ោង ៨ និង ២០នាទីយប់ ថ្ងៃសុក្រ ទី ២២ កក្កដា ២០១៦ ដែលទីតាំងនោះផ្ទាល់ កាលពី ឆ្នាំ ២០១៥ កន្លងទៅ អំឡុងខែសីហា មានការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ២០នាក់ រាប់សិប នាក់ផ្សេងទៀតរងរបួស ។

គួរបញ្ជាក់ថា មេបញ្ជាការប៉ូលីសប្រចាំទីតាំងកើតហេតុ លោក Pornchai Chalodet គូសបញ្ជាក់ដល់សារ ព័ត៌មាន AFP ឲ្យដឹងថា គ្រោះថ្នាក់ឡានបាត់បង់ម្ចាស់ការណ៍ បើកបុកទាំងកម្រោលលើកនេះ វាគឺជា ករណីគ្រោះថ្នាក់ចរាចរណ៍ ពោល ពុំមានជាការវាយប្រហារ ភារវកម្មណាមួយនោះទេ ។ លោក បន្តឲ្យ ដឹងថា ម្ចាស់រថយន្តដែលពេលនោះមានជម្ងឺស្កន់នោះ បានបាត់បង់ម្ចាស់ការណ៍ រួចក៏បើករថយន្តម៉ូដែល Toyota Soluna បុកមនុស្សទាំងកម្រោលយ៉ាងដូច្នេះតែម្តង ។ ប៉ូលីស ពុំទាន់អាចគូសបញ្ជាក់ ពី អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ប៉ុន្តែ សារព័ត៌មានថៃ បញ្ជាក់ពីអត្តសញ្ញាណពួកគេ រួមមានដូច ជា ៖ Mrs Ong Chey Tao, 70, from Singapore; Miss Ng Icon Leng, 35, from Singapore; Mr Jonto Kurniawan, 73, from Indonesia; Mrs Rosita Kurniawan, 56, from Indonesia; Miss Leena Bong, 81 from China and rs Kanuengnit Techorai វ័យ ៥៥ ឆ្នាំ ជាអ្នកបើករថយន្ត ។ ពាក់ព័ន្ធ នឹងគ្រោះថ្នាក់លើកនេះ ជនរងគ្រោះ សរុប ៧នាក់ ក្នុងនោះ ៤នាក់ជាបុរស ៣នាក់ជាស្រ្តី ត្រូវបានក្រុម ការងារបញ្ជូនទៅសង្គ្រោះ ក៏ដូច សម្រាកព្យាបាល នៅឯមន្ទីរពេទ្យក្នុងស្រុក Police Hospital, Chulalongkorn Hospital and Bangkok Christian Hospital ៕

<object width="480" height="380" data="http://www.youtube.com/v/WsSYneXHevs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/WsSYneXHevs&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន