Lenovo បានយល់ព្រមទិញយកផ្នែកផលិតទូរស័ព្ទ Motorola Mobility ពី Google ក្នុងតំលៃ ២,៩១ ពាន់លានដុល្លារ។ នេះគឺជាករណីទិញលក់ដ៏ធំជាងគេបំផុត នៅប្រទេសចិន ដែលបើកផ្លូវដល់ក្រុម ហ៊ុន Lenovo អាចធ្វើជំនួញនៅលើទីផ្សារទូរស័ព្ទនៅអាមេរិច ដែលមានការប្រកួតប្រជែងគ្នា យ៉ាងខ្លាំង ហើយបច្ចុប្បន្ន Apple កំពុងឈរនៅលំដាប់កំពូល នៅផ្នែកនេះ។

ក្រៅពីនេះ នេះគឺជាការទិញលក់ធំលំដាប់ទី២ របស់ Lenovo នៅលើទឹកដីអាមេរិច ក្នុងរង្វង់រយះ ពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។ កាលពីសប្តាហ៍មុននេះ Lenovo បានប្រកាសទិញយកផ្នែកជំនួញ Server របស់ IBM ក្នុងតំលៃ ២,៣ពាន់លានដុល្លារ ។

តាមមតិយោបល់ពីសារព័ត៌មាន Reuters, ការទិញលក់ខាងលើនេះ បានផ្តល់មកឲ្យ Lenovo មានសមត្ថភាព ប្រកួតប្រជែងជាមួយនឹង Apple និង Samsung ក៏ដូចជាមួយនឹង បណ្តាក្រុមហ៊ុន ផលិតស្មាតហ្វូនចិន ដទៃផ្សេងទៀត ដែលពីមួយថ្ងៃទៅមួយថ្ងៃ កំពុងតែប្រកួតប្រជែងគ្នា ទាញ យកការពេញនិយមចូលចិត្តពីអ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិច។

ក្នុងសេចក្តីប្រកាសរួមរបស់ Goolge និង Lenovo នៅក្នុងការទិញលក់ Motorola នេះ Lenovo នឹង ត្រូវប្រគល់ប្រាក់សុទ្ធចំនួន ៦៦០ លានដុល្លារ, ៧៥០ លានដុល្លារ ជាភាគហ៊ុនរបស់ Lenovo និង ១,៥ ពាន់លានដុល្លារទៀត នឹងត្រូវផ្តល់ឲ្យ Google ក្នុងរយះពេល ៣ឆ្នាំ។ ជាក់ស្តែង Lenovo មានសិទ្ធិត្រឹមតែប្រើប្រាស់ បណ្តាប័ណ្ណប៉ាតង់របស់ Motorola គឺមិនមានកាន់កាប់ កម្មសិទ្ធិបញ្ញា ទាំងនេះទេ ពោលពួកវានៅតែស្ថិតនៅក្រោមការគ្រប់គ្រង របស់ Google ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview