(ឡុងដ៏)៖ កូនប្រុសរបស់លោក គីម ជុងណាំ គឺលោក គីម ហាន់ សូល (Kim Han -sol) ទំនងជាអាចនឹងបោះបង់ចោលគំរោងសិក្សាបន្តយកថា្នក់អនុបណ្ឌិត នៅឯសកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេសដោយសារតែខ្លាចមានវាសនាដូចឪពុករបស់ខ្លួន ដែលត្រូវគេធ្វើឃាតនៅព្រលានយន្ដហោះអន្តរជាតិទីក្រុងគូឡូឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម Daily Mail លោក គីម ហាន់សូល មានអាយុ២១ឆ្នាំ មានគំរោងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យ Oxford នៅខែកញ្ញាខាងមុខនេះ ជាមួយនឹងមិត្តស្រី។ ក៏ប៉ុន្តែលោកអាចនឹងបោះបង់ចោលគំរោងនេះ បន្ទាប់ពីមន្ត្រីសន្តិសុខចិនជាច្រើននាក់ បានព្រមានថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចង់សម្លាប់លោក និងឪពុករបស់លោក ដើម្បីលុបបំបាត់ពូជពង្ស គីម ជុងណាំ។ មួយវិញទៀតលោក និងមា្ដយឈ្មោះ រី ហ៊ីឃ្យុង (Ri Hye Kyong) និងប្អូនស្រី សូល ហ៊ុយ (Sol Hui) អាយុ១៨ឆ្នាំ បានស្ថិតនៅក្រោមការយាមកាមយ៉ាងតឹងរ៉ឹង ពីក្រុមមន្ត្រីសន្តិសុខចិននៅកន្លែងស្នាក់នៅមួយក្នុងទីក្រុងម៉ាកាវ អស់រយៈពេលជាងបីខែមកហើយ។

គួរបញ្ជាក់ថា លោក គីម ហាន់សូល បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនៃកម្មវិធី Euro-Asia ក្នុងទីក្រុង Havre ប្រទេសបារំាងកាលពីឆ្នាំ២០១៥-២០១៦ហើយលោក និងឪពុករបស់លោកក៏ធា្លប់ទទួលបានការប្រឹក្សាយោបល់ផងដែរ មិនឱ្យចាកចេញពីទីក្រុងម៉ាកាវ ឬក៏ប្រទេសចិនជាដាច់ខាត៕

ប្រភព ៖ ដេលីម៉ែល