(ភ្នំពេញ)៖ វីដេអូមានរយៈពេលប្រមាណ១៨ វិនាទី បានបង្ហាញឲ្យឃើញពីសកម្មភាព សិស្សសាលា ក្នុងថ្នាក់រៀនមួយ បានវាយទាត់ធាក់ទៅលើ សិស្សសាលាម្នាក់ទៀត គ្មានប្រណី រហូតដល់អស់ចិត្ត ទើបរូបគេចុះចេញពីតុ ឈប់វាយតទៅទៀត។

តាមរយៈសកម្មភាពបង្ហាញអំពើហឹង្សានេះ ត្រូវបានគេយកមកបង្ហោះ ក្នុងបណ្ដាញសង្គមយក្ស Facebook កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៥នេះ ហើយត្រូវបានបញ្ជូនតៗគ្នា ពីមួយទៅមួយ ខណៈដែលទីតាំងរបស់សាលា នៃអំពើហឹង្សានេះ មិនត្រូវបានប្រាប់ឲ្យដឹងនោះទេ។

យ៉ាងណាក្ដីអ្នកបញ្ជូនព័ត៌មាននេះត បានសំណូមពរដល់សមត្ថកិច្ច ជួយស្រាវជ្រាវរកជន ដៃដល់ជាសិស្ស មកផ្ដន្ទាទោស ព្រោះជាទង្វើមួយមិនសមរម្យទាល់តែសោះ។

<object width="500" height="300" data="http://www.youtube.com/v/S_BJKzAW2XM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/S_BJKzAW2XM&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី