CamNews

សម្តេចតេជោ ហ៊ុន សែន នឹងចូលបង់ផាក​ពិន័យចំពោះ​ការជិះម៉ូតូអត់​ពាក់មួក​សុវត្ថិភាព នៅថ្ងៃ​សុក្រ

(ភ្នំពេញ)៖​ មន្រ្តីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា នៅថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៦ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​ នឹងអញ្ជើញទៅកាន់ប៉ុស្តិ៍នគរបាលចតុមុខ វេលាម៉ោង៩ព្រឹក ដើម្បីបង់ការផាកពិន័យចំពោះកំហុសជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព នៅស្រុកស្រែអំបិល ខេត្តកោះកុង​ កាលពីសប្តាហ៍មុន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook មុននេះបន្តិចថា សម្តេចមិនត្រឹមតែបង់ការផាកពិន័យខ្លួនឯងទេ សម្តេចក៏បានបង់ផាកពិន័យ សម្រាប់ម្ចាស់ម៉ូតូផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំទទួលបង់ពិន័យសំរាប់ខ្លួនឯងផង និងសំរាប់ប្អូនម្ចាស់ម៉ូតូផង បើទោះបីជាម៉ូតូអត់ផ្លាកលេខជា កំហុសរបស់ម្ចាស់ម៉ូតូក៏ដោយ ដើម្បីសម្រាលនូវការលំបាករបស់គាត់ និងទុកលទ្ធភាពឱ្យគាត់ទៅធ្វើផ្លាកលេខ»។

សម្តេចតេជោ បានបញ្ជាក់បន្តថា «ខ្ញុំបានដឹងជាមុនហើយថា បើទោះបីខ្ញុំសុំអភ័យទោសជាសាធារណៈហើយក៏ដោយ ក៏នគរបាលនៅតែផាកពិន័យខ្ញុំដដែល ព្រោះខ្ញុំបានសាងនូវកំហុសរួចស្រេចទៅហើយ។ ម៉្យាងទៀត អភ័យឯកសិទ្ធិសភាដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតគ្មានមាត្រាណាមួយ ផ្តល់សិទ្ធិឱ្យសមាជិកសភា ឬនាយករដ្ឋមន្ត្រីរួចផុតពីការផាកពិន័យដោយនគរបាលចរាចរណ៌នោះដែរ នៅពេលដែលយើងបំពានច្បាប់ទាំងមិនពាក់មួកសុវត្ថិភាព និងទាំងទោចក្រយានយន្តគ្មានផ្លាកលេខ។ ខ្ញុំសូមកោតសរសើរដល់នគរបាលស្រុកស្រែអំបិលខេត្តកោះកុង ដែលអនុវត្តន៌ច្បាប់ដោយគ្មានការរើសអើង និងមិនខ្លាចអំណាចអ្នកធំរាប់ទាំងនាយករដ្ឋមន្ត្រីផង។ ខ្ញុំសូមអំពាវនាវដល់អ្នកគាំទ្រខ្ញុំទាំងអស់កុំថ្នាំងថ្នាក់ជាមួយ នគរបាលដែលផាកពិន័យខ្ញុំតែផ្ទុយទៅវិញត្រូវលើកទឹកចិត្ត និងយកធ្វើជាគំរូនៃការអនុវត្តន៌ច្បាប់»៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី