កាលពីប៉ុន្មានសប្ដាហ៍មកនេះគេសង្កេតឃើញថាមានគ្រោះថ្នាក់ជាច្រើនបានកើតឡើងហើយក្នុង
នោះគេសង្កេតឃើញប្រភពព័ត៌មានដែលរហ័សជាងគេនោះគឺ Facebook ព្រោះវាជាគេហទំព័
បណ្ដាញសង្គមមូយដែលមានមនុស្សជាច្រើនប្រើប្រាស់វាហើយក្នុងនោះក៏មានយុវវ័យកម្ពុជាប្រើ
ប្រាស់វាផងដែរដែលអាចមានអ្នកប្រើប្រាស់ជាខ្មែរដល់ទៅច្រើនជាង ៥ សែននាក់ នេះបើតាមការ
ប៉ាន់ស្មាន។

សារដែលគេសំណូមពរតៗគ្នានៅលើ Facebook

ហើយស្របជាមួយនឹងការរីកដាលនៃចំនួនយុវវ័យខ្មែរដែលប្រើប្រាស់ Facebook នេះគេសង្កេត
ឃើញថារាល់ពេលដែលមានគ្រោះថ្នាក់ផ្សេងៗ គេតែងតែឃើញមានការបង្ហោះរូបភាពគ្រោះថ្នាក់
នោះភ្លាមៗពីកន្លែងកើតហេតុដែលអ្នកបានឃើញផ្ទាល់បានបង្ហោះរូបភាពតាមទូរសព្ទដៃដែលជា
របស់មួយដែលយុវវ័យនៅទីក្រុងភាគច្រើនមានសឹងតែគ្រប់គ្នា។

គ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ

ឧទាហរណ៍ដូចជាករណីគ្រោះថ្នាកចរារណ៍នៅកោះពេជ្រដែលបានឆក់យកជីវិតក្មេងស្រីជំទង់ម្នាក់
កាលពីប៉ុន្មានសប្ដាហ៍មុននៅកោះពេជ្រ និងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់នៅឬស្សីកែវ
ដែលបានឆក់យកជីវិតមនុស្សម្នាក់កាលពីម្សិលមិញជាដើម។ រូបភាពនៃគ្រោះថ្នាក់ទាំងនោះត្រូវ
បានគេបង្ហោះភ្លាមៗពីសំណាក់អ្នកប្រើប្រាស់ Facebook ដែលនៅក្បែរកន្លែងកើតហេតុ។ ហើយ
ប៉ន្មានថ្ងៃមកនេះយើងសង្កេតឃើញថាចាប់ផ្ដើមមានមតិជំទាស់ពីការ Post រូបភាពគ្រោះថ្នាក់ឆៅ
ស្រស់ៗនេះ ដោយគេបានសរសេរជា Poster ហើយបង្ហោះតៗគ្នានៅលើ Facebook ហើយគេបាន
សុំអោយបញ្ឍប់ការបង្ហោះរូបភាពគ្រោះថ្នាក់ឆៅៗនោះទៅ ព្រោះវាអាចប៉ះព៉ាល់សតិអារម្មណ៍ ជា
ពិសេសគឺស្រីៗ។

គ្រោះថ្នាក់ចរាចរណ៍នៅកោះពេជ្រកាលពីប៉ុន្មានសប្ដាហ៍មុន

ហ៊ុល ចន្ទរិទ្ធីរក្ស និស្សិតសាលវិទ្យាល័យភូមិន្នភ្នំពេញ ជំនាញព័ត៌មានវិទ្យាឆ្នាំទី ១ បានមានមិតជុំ
វិញបញ្ហានេះថា ការពិតទៅចំពោះបញ្ហានេះខ្ញុំទទួលស្គាល់ថាវាពិតជាមានការប៉ះពាល់ដល់មនុស្ស
មូយចំនួនមែន តែការ Post រូបភាពទាំងនេះវាមានទាំងផលល្អ និងផលអាក្រក់ ផលល្អយើងឃើញ
ថាសារព័ត៌មានក្នុងស្រុកសម័យនេះភាគច្រើនក៏គេប្រើ Internet ដូចគ្នាដូចនេះហើយសារព័ត៌មាន
អាចមានអតិភាពលឿនជាងមុនក្នុងការប្រមូលព័ត៌មាននានា ហើយបើយើងនិយាយពីផលអាក្រក់
ខ្ញុំទទួលស្គាល់ថាវាពិតជាដូចគេសំណូមពរលើ Facebook ថាវាមិនល្អទេជាពិសេសគឺសម្រាប់ស្រីៗ
នារីមួយចំនួនគេប្រហែលជាថាគេមិនអីទេ តែសម្រាប់នារីផ្សេងទៀតគេអាចនឹងមានបញ្ហាជាមួយនិង
រូបភាពទាំងនោះ ហើយម្យាងទៀតវាអាចមានការបំប៉ោងព័ត៌មានមិនពិតណាមួយតាមរូបភាពនេះដូច
គ្នា សរុបទៅខ្ញុំមិនហ៊ាននិយាយទេថាពួកគាត់គួរណាឈប់ Post រូបភាពបែបនេះឬយ៉ាងណា តែបើ
តាមគំនិតខ្ញុំ គិតថាប្រសិនបើអាច អ្នកដែល Post រូបភាពបែបនេះគួរណាធ្វើរូបភាពកន្លែងរបួស អោយ
វាស្រអាប់ ហើយដាក់ពណ៌ ស ខ្មៅ ត្រង់កន្លែងដែលមានឈាមទៅ ធ្វើបែបនេះវាមើលទៅដូចជាមិន
ឆៅៗពេកនោះទេ។

នេះគឺជាមតិរបស់យុវនិស្សិត និងជាអ្នកប្រើប្រាស់ Facebook ម្នាក់ជុំវិញបញ្ហានេះ ចុះលោកអ្នកវិញ?
លោកអ្នកអាចផ្ដល់ជាមតិដោយសេរីដោយគ្រាន់តែសរសេរនូវអ្វីដែលអ្នកចង់និយាយជុំវិញប្រធានបទ
នេះនៅក្នុងប្រអប់បញ្ចេញមតិខាងក្រោម៕

ដោយ៖ ម៉ូកា