នៅក្នុងអំឡុងរដូវបុណ្យភ្ជុំឆ្នាំនេះក្រុមហ៊ុនNokia បានអនុវត្តកម្មវិធីពិសេសមួយគឺផ្តល់កាដូ
អនុស្សាវរីយ៍ដល់អតិថិជនដែលបានជាវផលិតផលNokia ម៉ូដែលណាមួយពីហាងទូរស័ព្ទ
ចំនួនបីនៅក្នុងរាជធានីភ្នំពេញ៖

១. ហាងNokia Store ស្ថិតនៅតាមបណ្តោយមហាវិថីសីហនុក្បែរវិមានឯករាជ្យ

២. ហាងទូរស័ព្ទដៃគូរបស់ Nokia យីហោ“គីរីរម្យ”ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស
ទល់មុខអគារ42 Tower និង

៣. ហាងទូរស័ព្ទដៃគូរបស់Nokiaយីហោ“ផ្កាឈូកទិព្វ”ស្ថិតនៅតាមបណ្តោយមហា
វិថីព្រះសីហនុក្បែរវិមានឯករាជ្យ។

លោកJerry Manus អគ្គនាយកនៃក្រុមហ៊ុនNokia ប្រចាំនៅកម្ពុជានិងឡាវបានបញ្ជាក់ថា៖
កម្មវិធីខាងលើផ្តល់ជូនអតិថិជនចាប់ពីថ្ងៃទី៤-១០តុលាឬរហូតដល់វត្ថុអនុស្សាវរីយ៍អស់ពី
ស្តុក។លោកក៏បានបញ្ជាក់បន្ថែមទៀតថាវត្ថុអនុស្សាវរីយ៍ទាំងនោះមានបីមុខគឺអាវយឺតកែវ
ទឹកនិងអាវភ្លៀង។អាវយឺតសំរាប់ផ្តល់ជូនអតិថិជនដែលទិញNokiaតំលៃ៥០ដុល្លាចុះក្រោម
កែវទឹកសំរាប់ផ្តល់ជូនអតិថិជនដែលទិញNokia តំលៃចន្លោះពី៥១-៩០ដុល្លារីឯអាវភ្លៀងវិញ
គឺសំរាប់ផ្តល់ជូនអតិថិជនដែលទិញNokia តំលៃចាប់ពី៩១ដុល្លាឡើងទៅ។

គួរបញ្ជាក់ផងដែរថាNokia លក់ដាច់បរិមាណច្រើនជាងគេបង្អស់នៅប្រទេសកម្ពុជា។ ក្រៅពី
ផ្តល់ជូននូវរង្វាន់ផ្សេងៗតាមរូបភាពចាប់ឆ្នោតផ្តល់សំណាងនិងវត្ថុអនុស្សាវរីយ៍នៅនឹងកន្លែង
លក់Nokiaតែងតែបានបន្តផ្តល់ជូននូវផលិតផលទូរស័ព្ទកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។
ថ្មីៗនេះNokia បានផ្តល់ជូននូវស្មាតហ្វូនស៊េរីAsha Touchតំលៃទាបសមរម្យគឺNokia Asha
305 ស៊ីមពីរនិងNokia Asha 311មានWifiដែលកំពុងតែពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវ
ជននាពេលបច្ចុប្បន្ន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Nokia