បន្ទាប់ពីបានចែកផ្លូវជាមួយស្រីស្អាត Selena Gomez និងត្រូវឡើងកាសែត ដោយសារករណី
ប្រើប្រាស់កញ្ឆា Justin Bieber បានបន្ដសកម្មភាពគួរភ្ញាក់ផ្អើលម្ដងទៀត នោះគឺការបង្ហោះរូប
ថតស្រាតខោ បង្ហាញរូបសាក់ នៅត្រង់គូទ របស់ខ្លួន នៅលើទំព័រ Instagram ដែលប្រការនេះ
ត្រូវបានសាធារណជន រិះគន់យ៉ាងខ្លាំងក្លា។

នៅក្នុងរូបថតនោះ Justin Bieber បែរខ្នងដាក់កាមេរ៉ា ទាញខោចុះមកក្រោម បង្ហាញគូទទាំង
ស្រុងរបស់ខ្លួន។ ប៉ុន្ដែក្រោយមក Justin Bieber ក៏បានលុបរូបថតនេះចេញពីគណនីរបស់ខ្លួន
ក្នុងទំព័រ Instagram បើទោះជារូបថតនេះ ទទួលបានការចុះចូលចិត្ដចំនួន ១,៥០០០ និងការ
បញ្ចេញមតិ ចំនួន ២,៧០០ លើកក៏ដោយ។

អ្នកគ្រប់គ្រងរបស់ Bieber លោក Scooter Braun បានឱ្យដឹងថា នេះគ្រាន់តែជារឿងលើងសើច
របស់អ្នកម្នាក់តែប៉ុណ្ណោះ។ យ៉ាងនេះក្ដី សាធារណជននៅតែ បន្ដបញ្ចេញការរិះគន់ថា Bieber
ហាក់ដូចជាចូលចិត្តធ្វើរឿងឆ្កួតៗដើម្បីទាក់ទាញការចាប់អារម្មណ៍។

ដោយ ៖ សីហា
ប្រភព ៖ k14