ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី ទើបតែបានបង្ហើបឱ្យដឹងថា ប្រទេសនេះកំពុងអភីវឌ្ឍ
គ្រាប់កាំភ្លើងឆ្លាតវៃមួយប្រភេទ មានរចនាបទដ៏អស្ចារ្យ និងអាចកែប្រែផ្លូវហោះហើររបស់វា។
ចំណែកអាមេរិក ក៏កំពុងតែសម្ងំអភិវឌ្ឍក្បាលគ្រាប់ដូចគ្នានេះ។

ទំព័រ Interfax ចេញផ្សាយថា FPI ដែលជាអង្គភាពស្រាវជ្រាវជាន់ខ្ពស់របស់រុស្ស៊ី គឺជាអ្នកទទួល
ខុសត្រូវលើគម្រោងនេះ។ Vitaly Davydov អនុប្រធាននៃក្រុមប្រឹក្សាវិទ្យាសាស្ដ្រ និងបច្ចេកទេស
របស់ FPI ថ្លែងថា ៖ “នៅពេលបាញ់ចេញ គ្រាប់កាំភ្លើងនេះនឹងអាចកែប្រែផ្លូវហោះហើរ និង
សំដៅចំគោលដៅ។ នៅក្នុងរយៈចម្ងាយឆ្ងាយ ក៏ដូចជានៅក្នុងអាកាសមិនល្អ គ្រាប់កាំភ្លើងប្រភេទ
នេះ នឹងគ្រប់គ្រងទិសដៅរបស់វាដោយស្វ័យប្រវត្ត។ បច្ចុប្បន្ន យើងខ្ញុំកំពុងតែធ្វើការអភិវឌ្ឍនូវ
គ្រាប់កាំភ្លើងឆ្លាតវៃនេះ”។

លោក Davydov ក៏បានឱ្យដឹងថា គ្រាប់កាំភ្លើងប្រភេទនេះ នឹងត្រូវបានរចនាឡើងដោយបច្ចេក
ទេស និងបច្ចេកវិទ្យាដ៏អស្ចារ្យបំផុត រួមទាំងទម្ងន់ និងទំហំរបស់វា។ ប្រការនេះនឹងធ្វើឱ្យមានការ
យល់ឃើញថ្មី អំពីអ្វីដែលគេហៅថា “គ្រាប់កាំភ្លើង”។

ទាក់ទិននឹងតម្លៃរបស់វា លោក Davydov បង្ហើបប្រាប់ថា វាជាការពិត គ្រាប់កាំភ្លើងឆ្លាតវៃនេះ
នឹងនឹងមានតម្លៃថ្លៃ នៅពេលត្រូវបានលក់ទៅឱ្យអតិថិជន។

ទំព័រ Intellihub ឱ្យដឹងថា ភាគីខាងអង្គភាពស្រាវជ្រាវផ្នែកការពារជាតិ (DARPA) របស់អាមេរិក
បានឱ្យដឹងថា អាមេរិក ក៏កំពុងតែសម្ងំអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃនាំផ្លូវគ្រាប់កាំភ្លើងមួយប្រភេទ
សម្រាប់កាំភ្លើងវែង rifle។ តាមការឱ្យដឹង នៅពេលបាញ់ចេញ គ្រាប់កាំភ្លើងឆ្លាតវៃរបស់អាមេរិក
ក៏នឹងប្ដូរផ្លាស់ផ្លូវហោះហើរ ប៉ុន្ដែ វានៅតែអាចឱ្យម្ចាស់កាំភ្លើងតាមដានក្បាលគ្រាប់ ហើយនៅតែ
កំទេចគោលដៅដែលបានកំណត់៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ popularairsoft/wonderfulengineering