ព័ត៌មានអន្តរជាតិ ៖ សភាជាតិ ប្រទេសជប៉ុនបានបោះឆ្នោតអនុញ្ញាតអោយយោធារបស់ខ្លួនប្រយុទ្ធ នៅបរទេសជាលើកដំបូង រយៈពេល ៧០ ឆ្នាំក្រោយពីបញ្ជប់សង្គ្រាមលោក លើកទី ២ ។ គួររំឮកថា អំឡុងថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ការបោះឆ្នោត អនុម័តច្បាប់ថ្មី ត្រូវបាន ពន្យាពេលជាច្រើនម៉ោង នៅពេលដែល សមាជិកគណបក្សប្រឆាំងព្យាយាម បញ្ឈប់ វិធានការ រហូតឈានទៅដល់ការប្រើនូវ អំពើហឹង្សា វាយប្រតាយប្រតប់ ពេញអង្គប្រជុំ សភាជាន់ខ្ពស់ ប្រទេសជប៉ុន ។

ដោយឡែក មិនត្រឹមតែមានសម្លេងប្រឆាំងទៅនឹងច្បាប់យោធាថ្មី មួយនេះ តែនៅក្នុងសំណង់អាគារ សភាជាន់ខ្ពស់តែប៉ុណ្ណោះទេ ក៏ប៉ុន្តែ នៅខាងក្រៅ អាគារសភាពជាតិ ឯណោះវិញ ក៏មានបាតុកម្មផ្ទុះ ការតវ៉ា ប្រឆាំងទៅនឹងច្បាប់យោធាថ្មី មួយនេះ ដូចគ្នាដែរ ។សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា យោធាជប៉ុន កន្លងមក ត្រូវបានផ្សាភ្ជាប់ជាមួយនឹង បទបញ្ញត្តិសន្តិភាព ប៉ាស៊ីហ្វិក នៃ រដ្ឋធម្មនុញ្ញ ដែលហាមមិនអោយការប្រយុទ្ធនៅបរទេស នោះទេ ។

ប្រភពដដែលបន្តអោយដឹងថា ច្បាប់យោធាថ្មីមួយនេះ ទទួលបានការគាំទ្រ ពី សភាជាន់ទាបជប៉ុន កាលពីខែសីហា កន្លងទៅនេះ ។ ដោយឡែក លោក Masaaki Yamazaki ប្រធាន សភាជាន់ខ្ពស់ ជប៉ុន ងោយដឹងថា ច្បាប់យោធាថ្មីមួយនេះ ទទួលបានសម្លេងគាំទ្រ ពីតំណាងរាស្រ្ត ដល់ទៅ ១៤៨ សម្លេង ខណៈសម្លេងប្រឆាំង មិនគាំទ្រ មានត្រឹមតែ ៩០ សម្លេងតែប៉ុណ្ណោះ ៕

- អាន ៖ សមាជិក បក្សប្រឆាំង និងកាន់អំណាច វាយតប់គ្នា ផ្អើលសភាជាតិ ខ្វែងគំនិត ពីរឿង ច្បាប់យោធាថ្មី (មានវីដេអូ)

<object width="476" height="408" data="http://www.youtube.com/v/91qXpHL0vlQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/91qXpHL0vlQ&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី