ខណៈដែលក្រុមហ៊ុន Samsung កំពុងតែត្រៀមឧទ្ទេសនាម Galaxy Note 7 នៅក្នុងរយៈពេល
ប៉ុន្មានសប្ដាហ៍ខាងមុខ ក៏នៅតែមានព័ត៌មានចចាមអារ៉ាមស្ដីអំពី Galaxy S8 ដែលជាស្មាតហ្វូន
លំដាប់កំពូល សម្រាប់ដើមឆ្នាំ ២០១៧ របស់ Samsung ។

ព័ត៌មានចចាមអារ៉ាមថ្មីបំផុត ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងមិនបំពាក់កាមេរ៉ាគូ ទៅលើ iPhone
7 Plus ដែលជាស្មាតហ្វូនកំពូលថ្មីរបស់ខ្លួននោះទេ។ ជំនួសមកវិញ ទំព័រ PhoneArena បាន
ចុះផ្សាយថា ស្មាតហ្វូនដែលនឹងប្រើប្រាស់កាមេរ៉ាគូ នោះគឺ Samsung Galaxy S8 ដែលតាម
គម្រោងនឹងត្រូវបានបង្ហាញខ្លួននៅខែកុម្ភៈ ឆ្នាំ ២០១៧។

ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung នឹងបំពាក់អេក្រង់ UHD 2.160 x 3.840 pixel ទៅឱ្យស្មាតហ្វូន
Samsung Galaxy S8 របស់ខ្លួន។ អេក្រង់ដែលមានរីសូលូសឹនខ្ពស់បែបនេះ នឹងស៊ីថាមពលថ្ម
ខ្លាំង ប៉ុន្តែ នេះគឺជាពេលវេលាដែលសមស្របសម្រាប់ Samsung ក្នុងការប្រើប្រាស់បច្ចេកវិទ្យា
4K ខណៈដែលពួកគេកំពុងតែផ្ដោតខ្លាំងទៅបច្ចេកវិទ្យា VR (virtual reality technology) រួមនឹង
Facebook។

ក្រៅពីនេះ Galaxy S8 ក៏នឹងបំពាក់ឈីប Snapdragon 830 ជាមួយនឹងបច្ចេកវិទ្យាថ្មី ជួយឱ្យមាន
កម្លាំងខ្លាំងជាងមុន ប៉ុន្តែ ការស៊ីថាមពលថ្ម មានកម្រិតទាប។ ស្មាតហ្វូននេះ ប្រហែលជានៅតែ ត្រូវបានបំពាក់បច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹក ក្នុងកម្រិត IP68។

ប្រែសម្រួល ៖ បុត្រា