CamNews

គយ​ចាប់​រថយន្ត​​ចង្កូត​ស្តាំ ​២​គ្រឿង ​១​គ្រឿង​ជ្រក​ក្រោម​ស្លាក​លេខ​ ខ​.​ម

(បន្ទាយ​មានជ័យ)​៖ កម្លាំង​គយ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​នាំចូល​គេចពន្ធ​ ជារថយន្តចង្កូតស្តាំ បាន​ចំនួន ​២​គ្រឿង ក្នុងនោះ​មួយ​គ្រឿង​ ជ្រក​ក្រោម​ស្លាក​លេខ ខ.ម របស់កងយោធពលខេមរភូមិន្ទ។

​មន្ត្រី​គយ​ម្នាក់​បានប្រាប់ Fresh News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះថា ​មួយ​រយៈ​ចុងក្រោយ​នេះ ​​វិធានការ​រឹត​បន្តឹង​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ ទៅលើ​រថ​យន្ត​នាំចូល​គេចពន្ធ​ខុសច្បាប់ ​កំពុងតែ​ធ្វើឡើង​យ៉ាង​ក្តៅ​គគុក​ ក្រោយពី​មាន​រថយន្ត​គេចពន្ធ​ចង្កូត​ស្តាំ ​និង ​ចង្កូត​ឆ្វេង​ស៊េរី​ទំនើបៗ​ ត្រូវ​បាន​គេ​លួចទិញ​យក​មកប្រើប្រាស់​ផ្ទាល់ខ្លួន ​និងពេលខ្លះ​ប្រើប្រាស់​ស្លា​ក​លេខ​ជ្រក​ក្រោម​ស្ថាប័នរដ្ឋ ឬ ស្ថាប័នផ្សេងៗ ដូច ជា ខ.ម ជាដើម។​

មន្ត្រី​គយ​ សូមមិនបញ្ចេញឈ្មោះនេះ បាន​​បញ្ជាក់​ទៀត​ថា ​ការ​នាំចូល​រថយន្ត​លួចលាក់​គ្មាន​ការ​បង់​ពន្ធ​ចូល​រដ្ឋ​នោះ ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់​ពន្ធ​យ៉ាងធ្ងន់ធ្ងរ​។ ​ជាក់ស្តែង​រថយន្ត​ស៊េរី​ទំនើប​ចំនួន ​២​គ្រឿង​ ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នេះ ​ ​សុទ្ធ​តែ​ជា​រថយន្ត​ចង្កូត​ស្តាំ​លួច​នាំចូល​គ្មាន​បង្កាន់​ដៃ​បង់ពន្ធ​តាម ​ច្រក​ក្នុងភូមិ​សាស្ត្រ​ច្រករបៀង ​ខេត្តបន្ទាយមានជ័យនោះ។

រថយន្តចង្កូតស្តាំគ្មានពន្ធនេះ មួយ​ម៉ាក ​ហ្វ័ត​ ពណ៌​ សំបក​ឪឡឹក ​២​បាំង​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ ​012-7520 ស៊េរី​ឆ្នាំ​២០១៤ និង​រថយន្ត​ម៉ាក​នីសា​ន់​ ពណ៌​ស គ្មាន​ស្លាក​លេខ​ស៊េរី​ឆ្នាំ​២០១៣​។​

ជុំវិញ​បញ្ហា​រថយន្ត​ចង្កូត​ស្តាំ​នេះ​ដែរ បើ​យោង​តាម​អនុក្រឹត្យ​លេខ​០១ របស់​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ទៅលើ​រថយន្ត​ពន្លត់​ អគ្គិភ័យ ​និង​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​តែប៉ុណ្ណោះ ​រថយន្ត​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ហិរញ្ញវត្ថុ ​លុះត្រាតែ​រថយន្ត​នោះ​នៅក្នុង​អាំង​ហ្វង់​ទែ​របស់​រដ្ឋ​ប៉ុណ្ណោះ​។

​សូម​រំលឹក​ថា​កាលពី​​អំឡុង​ឆ្នាំ​២០០៥ ​សម្ដេច​តេ​ជោ ហ៊ុ​ន សែន ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​បញ្ចប់​ការ​នាំចូល​រថយន្ត​ចង្កូត​ ស្តាំ​មក​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ ក៏ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គេ​សង្កេតឃើញ​រថយន្ត​ចង្កូត​ស្តាំ​ស៊េរី​ទំនើបៗ ​ត្រូវ​បាន​ឈ្មួញ​ខិល​ខូច​លួច​នាំ ចូល​មក​ធ្វើអាជីវកម្ម​លក់ដូរ​យ៉ាង​គគ្រឹកគគ្រេង​ឡើងវិញ។ រថយន្ត​ចង្កូត​ស្តាំ​ខ្លះ​ត្រូវ​គេ​មើល​ឃើញ​ថា ​បាន​ប្រើប្រាស់​ជ្រក​ក្រោម​ស្លាក​លេខ​ក្នុង​ស្ថាប័នរដ្ឋ​ ឬស្ថាប័នកងកម្លាំងប្រដាប់អាវុធ មាន ន.ប​ និង ខ.ម ជាដើម៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី