តើពិតជាមានជីវិតមនុស្សភពក្រៅរស់នៅលើភពព្រះអង្គារ? សូមរង់ចាំតាមដានរបាយការណ៍
ថ្មី នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ NASA។

NASA បានប្រកាសឱ្យដឹងថា នឹងមានកិច្ចប្រជុំបន្ទាន់មួយ មានការចូលរួមរបស់អ្នកជំនាញជា
ច្រើន ដើម្បីប្រកាសអំពីរបកគំហើញធំ ផ្នែកវិទ្យាសាស្ដ្រ នៅលើភពព្រះអង្គារ។ បណ្ដាកំពូល
អ្នកវិទ្យាសាស្ដ្ររបស់ NASA ដូចជា នាយកវិទ្យាសាស្ដ្រផ្នែកភព Jim Green ប្រធានគម្រោង
ស្រាវជ្រាវភពព្រះអង្គារ Michael Meyer ជាដើម នឹងធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំនេះ។ ក្រៅ
ពីនេះ ក៏មានវត្តមានរបស់អ្នកស្រាវជ្រាវជាច្រើន មកពីសកលវិទ្យាល័យអាមេរិកជាច្រើនផង
ដែរ។ តាមការសន្និដ្ឋានកិច្ចប្រជុំបន្ទាន់នេះ អាចនឹងមានការប្រកាសនូវភស្តុតាង បង្ហាញអំពី
ជីវិតនៅលើភពអង្គារ បន្ទាប់ពីការស្រាវជ្រាវមួយចំនួនរបស់ NASA បានបញ្ចប់ នាពេលថ្មីៗ
នេះ។

មនុស្សជាច្រើនសង្ឃឹមថា កិច្ចប្រជុំនេះនឹងទទួលស្គាល់ថា មានជីវិតរស់នៅក្រៅផែនដី ព្រោះ
ថា ភស្តុតាងថ្មីៗដែល NASA បានស្រាវជ្រាវ បានបង្ហាញថា ភពអង្គារពិតជាមានទឹក។ លោក
Jujendra Ojha អ្នកស្រាវជ្រាវមកពីមន្ទីរបច្ចេកវិទ្យា Georgia ដែលជាអ្នករកថា អាចនឹងមាន
ទឹកប្រៃហូរនៅលើភពអង្គារ។ Jujendra Ojha បានប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ ដើម្បីបំបាត់
នូវការប្រែប្រួលរូបភាពពីផ្កាយរណប ដែលបានថតភពអង្គារ។ ពេលលោកប្រៀបធៀបការ
ផ្លាស់ប្ដូរទៅតាមពេលវេលានៅលើភពអង្គារ លោកបានរកឃើញថា មានស្នាមហូរមិនស្មើគ្នា
និងប្រែប្រួលរូបរាងជាច្រើន នៅលើភពក្រហមនេះ។ ក្រោយពីសិក្សាស្រាវជ្រាវជាច្រើនខែ
Jujendra Ojha បានសន្និដ្ឋានថា ស្នាមហូរនេះ អាចជាអំបិលស្ងួត បន្ទាប់ពីទឹកប្រៃនៅលើភព
អង្គារ ហួតអស់ នៅពេលមានអាកាសធាតុក្ដៅជាច្រើនខែ។

ភូគព្ភវិទូ Matthew Chojnackiដែលធ្វើការទាក់ទិននឹងភពអង្គារ ក៏បានយល់ស្របនឹងការរក
ឃើញរបស់ Jujendra Ojha។ តាមការសិក្សារបស់ Matthew Chojnacki បណ្ដាស្នាមហូរនេះ
ប្រែប្រួលតាមរដូវកាល ហើយវាកើតឡើង និងបាត់ទៅវិញរាល់ឆ្នាំ។ Matthew Chojnacki
បញ្ជាក់ថា បាតុភូតនេះក៏កើតមានឡើងនៅប៉ូលខាងត្បូង ក្នុងរដូវក្ដៅ។

ស្នាមហូរដែលគេយល់ថា ជាស្នាមរបស់ទឹកអំបិល នៅលើភពអង្គារ

ទន្ទឹមនឹងនេះ Nigel Watson ម្ចាស់សៀវភៅ "ស្វែងរក UFO" ថ្លែងថា NASA ប្រហែលជាបាន
រកឃើញទឹកពិតៗនៅលើភពអង្គារ ដែលនៅទីនោះ អាចនឹងធ្លាប់មានជីវិតរស់នៅ ឬមានលទ្ធ
ភាពរីកចម្រើន នៅលើភពក្រហមនេះ។ ប៉ុន្តែ លោក Nigel Watson អះអាងថា កិច្ចប្រជុំរបស់
NASA នេះ ទាក់ទិននឹងការរកឃើញទឹកប្រៃនៅលើភពអង្គារ។ កិច្ចប្រជុំនេះនឹងត្រូវបានធ្វើ
ឡើងនៅវេលាម៉ោង ២២ និង៣០នាទី ម៉ោងនៅកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ NASA
នៅ Washingtonអាមេរិក៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ TheGuardian