Fuji ក៏ធ្លាប់ជាភ្នំភ្លើងមួយដែរ ដែលផ្ទុះជាលើកចុងក្រោយនៅក្នុងឆ្នាំ 1707 ។ ទីកន្លែងនេះ
មិនត្រឹមតែមានឈ្មោះល្បី ថាមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជាតំបន់
ដែលទាក់ទាញភ្ញៀវទេសចរណ៍ទៅទស្សនាកំសាន្តនៅទីនោះ បានយ៉ាងច្រើនកុះករ ទៀត
ផង ។
ជប៉ុន ជាប្រទេសមួយដែលសំបូរទៅដោយភ្នំភ្លើង ។ Fuji គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើង
មានឈ្មោះល្បីទាំងឡាយ មានទីតាំងស្ថិតនៅលើកោះមួយដែលមានឈ្មោះថា Honshu
ទិសអាគ្នេយ៍ នៃប្រទេស ចំង៉ាយប្រមាណជា 80គីឡូម៉ែត្រពីទីក្រុង Tokyo ។ ភ្នំនេះមានកំពស់
3776 ម៉ែត្រ និងជាភ្នំដែលមានកំពស់ខ្ពស់ជាងគេក្នុងប្រទេស ជប៉ុន ផងដែរ។
ភ្នំ Fuji គឺជាភ្នំដែលមានកំពូលរាងជារង្វង់ នៅកំពូលភ្នំនោះមានបឹងមួយដែលមានអង្កត់ផ្ចឹត
800 ម៉ែត្រ ជំរៅ 200 ម៉ែត្រ ដែលបឹងនេះពីដើមគឺជាមាត់ភ្នំភ្លើង ។ ពីឆ្នាំ 781 ដល់ 1707 ភ្នំ
នេះផ្ទុះចំនួន 18 លើក ។
ភ្នំ Fuji ពេញមួយឆ្នាំ មានព្រិលទឹកកធ្លាក់មកជាប្រចាំដែលបង្កើតបានជា "មួក" ព្រិល ។
នៅផ្នែកខាងក្រោមនៃព្រិលមានពណ៌ប្រផេះ មានទំហំរហូតដល់ 20 គីឡូម៉ែត្រ ដែលបង្ក
ឡើងដោយកំអែរភ្នំភ្លើង ។ បន្ទាប់ពីនោះចុះមកជើងភ្នំមានតំបន់ព្រៃជាច្រើននិងច្រើនប្រភេទ
ផ្សេងគ្នា ។
នៅជុំវិញភ្នំ Fuji គឺឡោមព័ទ្ធដោយបឹងធំៗចំនួន 5 ដែលគេអោយឈ្មោះថា Fuijgoko ។ មាន
រឿងនិទានមួយដំណាលថា កាលពីដើមឡើយ នៅពេលដែលភ្នំ Fuji មានចលនា កំអែរ
ភ្នំភ្លើងនេះបានរាលដាលទៅគ្រប់តំបន់នានាដែលបង្កើតបានជា Fuijgoko ដែលដំបូងឡើយ
មានត្រឹមតែ បឹងចំនួនបីប៉ុណ្ណោះគឺ : Kawaguchiko, Yamanako និង Senoumi ។
ថ្ងៃទី 6 ឆ្នាំ Jogan(864 តាមប្រតិទិនលោកខាងលិច) ភ្នំ Fuji មានចលនាម្តងទៀត កំអែល
បានព័ទ្ធជុំវិញ Senoumi ។ កំអែលភ្នំភ្លើងដ៏ធំនេះបានគ្រប់ដណ្តប់លើតំបន់ទាំងឡាយមាន
ទំហំ រហូតដល់ 16 គីឡូម៉ែត្រ រួចក៏បានបង្កើតបានជាតំបន់ទាំង 5 ។ ស្នាមដានបច្ចុប្បន្ននៃ
Senoumi គឺបឹងចំនួន 3: Saiko, Shojiko, Motosuko ។
Kawaguchiko
ស្ថិតនៅរយៈកំពស់ 830 ម៉ែត្រធៀបជាមួយកំពស់ទឹកសមុទ្រ ជំរៅ 15,2ម៉ែត្រ ផ្ទៃក្រលា
6,13 គីឡូម៉ែត្រការ៉េ វិមាត្របឹង 19,08 គីឡូម៉ែត្រ វាជាបឹងដែលវែងបំផុត និងមានផ្ទៃធំ
លំដាប់ទីពីរ នៅក្នុង Fuijgoko ដែលគេដាក់រហ័សនាមអោយថាជាកោះ "ក្អែកទឹក" ។
ផ្លូវគមនាគមន៍នៅទីនេះមានលក្ខណៈអំណោយផល អាចធ្វើដំនើរដោយរថភ្លើង រថយន្តក្រុង
រឺក៏ តាមមធ្យោបាយជាលក្ខណៈឯកជន ក៏បាន ។ ការស្ទូចត្រីនៅលើទូក គឺជាការកំសាន្ត ដ៏
ល្បីបំផុតនៅទីនេះ ។
នៅក្បែរៗទីនេះ មានជ្រោះទឹកក្តៅ ជាច្រើនផងដែរ ។ Fuijgoko មានតំបន់កំសាន្តជាច្រើន
ដូចជា ឧទ្យានកំសាន្ត ទីលានវាយកូនហ្គោល កន្លែងជិះស្គី ជាដើម...។
Saiko
ស្ថិតនៅរយៈកំពស់ 904 ម៉ែត្រធៀបជាមួយរយៈកំពស់ទឹកសមុទ្រ មានជំរៅ 76,6ម៉ែត្រ មាន
ផ្ទៃក្រលា 2,304 គីឡូម៉ែត្រ និងវិមាត្របឹង 10,53 គីឡូម៉ែត្រ ។ មាត់បឹងមានសភាពស្ងប់ស្ងាត់
គួរអោយចំឡែក ព័ទ្ធជុំវិញដោយព្រៃឈើខ្ពស់ៗ មានពណ៌ខៀវស្រង៉ាត់ ។ ទឹកបឹងថ្លាឈ្វេង
ខៀវស្រង៉ាត់ ឆ្លុះ ។ Saiko គឺជាទីកន្លែងធម្មជាតិដ៏ស្រស់ស្អាត ដែលសមស្របបំផុត សំរាប់
ដំនើរកំសាន្ត ការបោះតង់ និងស្ទូចត្រី ។
Motosuko
ស្ថិតនៅរយៈកំពស់ 902 ម៉ែត្រធៀបជាមួយរយៈកំពស់ទឹកសមុទ្រ ជំរៅ 126 ម៉ែត្រ ផ្ទៃក្រលា
4,37 គីឡូម៉ែត្រការ៉េ និង វិមាត្របឹង 11,95គីឡូម៉ែត្រ ជាបឹងដែលមានជំរៅជ្រៅជាងគេមាន
ទីតាំងភាគខាងលិចនៃ Fujigoko ។ កំពូលភ្នំ Fuji អាចចាត់ទុកជានិមិត្តរូបដ៏ល្បីរបស់ ជប៉ុន
ដែលជាទូទៅ គេតែងតែសង្កេតឃើញមាននៅក្នុងរូបគំនូរ ផ្សេងៗជាច្រើន ។ ជាមួយរយៈ
កំពស់ 3776 ម៉ែត្រ ភ្នំនេះជាភ្នំដែលមានកំពស់ខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុន និងជាតំបន់
ដែលទាក់ទាញបំផុតសំរាប់ភ្ញៀវទេសចរណ៍ទាំងឡាយ ជាពិសេសចំពោះអ្នកដែលចូលចិត្ត
ធ្វើដំនើរឡើងភ្នំ ។
Motosuko គឺជាបឹងដែលមានការទាក់ទងនៅក្នុងរឿងព្រេងនិទាន និយាយពី ព្រះច័ន្ទ រឿង
ព្រេងនិទានអំពី InuYasha និង អំពី អាវរបស់អគ្គី ក៏មានការទាក់ទងជាមួយបឹងនេះផងដែរ ។
តំបន់ព្រៃនៅជើងភ្នំ Fuji មានឈ្មោះថា Aokigahara មានទាក់ទងនឹងរឿងពញរេងនិទាន
បានដំណាលថា ព្រៃនេះជាព្រៃខ្មោច នៅសតវត្សរ៍ទី 19 ក្រុមគ្រួសារដែលក្រីក្រតែងតែបាន
យកកុមារ និង មនុស្សចាស់ជរាមកបោះបង់ចោលនៅទីនេះ ។
ព្រៃនេះក៏ជាតំបន់ដែលមានមនុស្សជាច្រើនមកសំលាប់ខ្លួននៅទីនេះ ដែលបានធ្វើអោយ
អ្នកគ្រប់គ្រងនៅតំបន់នេះបានចេញនូវក្តីប្រកាសជារួមមួយ ដល់បណ្តាអ្នកដែលចង់ស្លាប់
ចូរគិតឡើងវិញអោយបានជ្រៅជ្រះទៀតផង ។
ស្របគ្នាជាមួយតំបន់ដែលមានព្រៃក្រាស និង ប្រកបដោយអាថ៌កំបាំងផងនោះ វាកាន់តែ
សមស្របបំផុតសំរាប់អ្នកដែលចូលចិត្តធ្វើដំនើរផ្សងព្រេងទាំងឡាយ ។ មានអ្នកផ្សងព្រេង
ជាច្រើនបានធ្វើជាសញ្ញាផ្សេងៗនៅក្នុងការធ្វើដំនើររបស់ពួកគេ ដែលធ្វើអោយមានការខ្លាច
រអាដល់ អ្នកថែរក្សាអនាម័យព្រៃតំបន់នោះទៀតផង ៕
(ប្រភពពី 24H)
ដោយ ៖ យ៉ាវីន