ស្ទឹងត្រែង ៖ ក្រសួងបរិស្ថាន និងក្រុមហ៊ុនជប៉ុនរំពឹងថា ការអនុវត្តគម្រោងអភិរក្សព្រៃឈើចំនួន ១,៥ លានដុល្លារ សម្រាប់រយៈពេលបីឆ្នាំនឹងជួយទប់ស្កាត់បទឧក្រិដ្ឋនៃការកាប់ព្រៃឈើ ព្រមទាំងការបាត់បង់ជីវចំរុះ និងលើកកម្ពស់ជីវភាពរស់នៅ របស់សហគមន៍នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងកាលពីម្សិលមិញក្នុងអំឡុងពេលពិធីចុះហត្ថលេខាលើគម្រោងមួយរវាង ក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិ និងក្រុមហ៊ុន Mitsui & Co Ltd ។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា គម្រោងបីឆ្នាំដំបូងនឹងផ្តោតលើការការពារ និងអភិរក្សព្រៃឈើ ព្រមទាំងការកែលម្អជីវភាពសហគមន៍នៅព្រៃឡង់ ក្នុងខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីជាង ១២០.០០០ ហិកតា ។

លោកបានមានប្រសាសន៍ទៀតថា គម្រោងនេះនៅពេលយើងនិយាយថា វាជួយការពារ និងអភិរក្សគឺមានន័យថា យើងកំពុងតែការពារ ឬព្យាយាមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ ៕

-ចុចអាន ៖ ដំណឹងល្អ! ប្រទេសជប៉ុនបានផ្តល់ជំនួយ ដើម្បីការពារព្រៃឡង់

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes