CamNews

ប្រធានរបស់ Sharp បញ្ជាក់ថា iPhone 8 នឹងប្រើប្រាស់អេក្រង់ OLED ជំនួសឲ្យ LCD ដូចសព្វថ្ងៃ

ការផ្លាស់ប្តូរធំមួយ ក្នុងចំណោមការផ្លាស់ប្តូរធំៗមួយចំនួនទៀត នៅលើគំរូ iPhone គម្រប់ខួប ១០ឆ្នាំ នោះគឺ Apple នឹងផ្លាស់ប្តូរពីការប្រើប្រាស់អេក្រង់ប្រភេទ LCD ដូចបច្ចុប្បន្ន ទៅជាអេក្រង់ OLED វិញ។

កាលពីដើមឆ្នាំនេះ Foxconn ដែលជារោងចក្រជំនាញផលិត iPhone ឲ្យ Apple បានទិញយក Sharp ក្នុងតម្លៃ ៣,៥ពាន់លានដុល្លារ។ ប្រធាន Sharp លោក Tai Jeng-wu និងក៏ស្ថិតជាថ្នាក់ដឹកនាំរបស់ Foxconn បានចែករំលែកជាមួយ និស្សិតនៅមហាវិទ្យាល័យ Tatung (តៃវ៉ាន់) កាលពីចុងសប្តាហ៍មុន ថា Apple នឹង​ផ្លាស់ប្តូរទៅប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ OLED។

គំរូ Concept ស្តីពី iPhone 8

“iPhone តែងតែធ្វើការអាប់ឌេតឲ្យប្រសើរជាងមុន និងកំពុងធ្វើការផ្លាស់ប្តូរពី បន្ទះអេក្រង់ LTPS ទៅ កាន់​ OLED។ ពួកយើងនៅមិនទាន់ដឹងថា iPhone អេក្រង់ OLED បង្កើតឲ្យមានភាពចាប់អារម្មណ៍ ខ្លាំង ឬក៏អត់​នោះទេ? ប៉ុន្តែបើសិនជា Apple មិនផ្លាស់ប្តូរតាមនិន្នាការនេះទេ នោះ iPhone នឹងមិន មានការផ្លាស់ប្តូរអ្វី​ទាំងអស់” លោក Tai Jeng-wu សង្កត់ធ្ងន់យ៉ាងដូច្នេះ។

មុននេះ Nikkei Asian Review បានចុះផ្សាយព័ត៌មានថា iPhone 8 នឹងប្រើប្រាស់អេក្រង់ OLED ដែល ផលិត ដោយ Samsung, Sharp, ឬ LG ជាមួយនឹងទំហំបីផ្សេងគ្នាគឺ  4,7 inch, 5 inch,​និង 5,5 inch។ ការដែល​បំពេញបន្ថែមអេក្រង់ទំហំ 5 inch គឺដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើស នៅពេល​ដែលមានអារម្មណ៍ថា អេក្រង់ 4,7 inch រាងតូចបន្តិច និង 5,5 inch រាងធំបន្តិច។

គំរូស្មាតហ្វូនខួប ១០ឆ្នាំ នៃការបង្កើត iPhone ក៏នឹងមានការរចនាម៉ូតថ្មីស្រឡាង កាមេរ៉ាកាន់តែល្អ និងមានបំពាក់នូវ Feature ល្អៗជាច្រើនទៀត ដូចជាសាកថ្មអត់ខ្សែ ស្គែនប្រស្រីភ្នែក...ជាដើម៕

- Galaxy S7 edge ពណ៌ខៀវទឹកសមុទ្រ បានបង្ហាញខ្លួន​ នៅអាស៊ីហើយ

ប្រែសម្រួល៖ មង្គល
ប្រភព៖ vexpress