ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃពុធ ម្សិលមិញនេះ មានហេតុការណ៍សម្លាប់មនុស្ស ដ៏គួរអោយរន្ធត់ មួយបានកើតឡើង ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក ពោល បុរស ជាខ្មាន់កាំភ្លើង បានបើកការ វាយប្រហារបាញ់សម្លាប់ចោល ក្រុមការងារ ទូរទស្សន៍ ២ នាក់ អំឡុងកម្មវិធីផ្សាយផ្ទាល់ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បុរសជាខ្មាន់កាំភ្លើង គឺ ជា អតីតក្រុមការងារ ទូរទស្សន៍ ដែលធ្លាប់បម្រើការរួមគ្នា ជាមួយនឹងជនរងគ្រោះ នៅស្ថានីយ័ទូរទស្សន៍ក្នុងស្រុកសហរដ្ឋអាមេរិក WDBJ7 TV ។ ខ្មាន់កាំភ្លើងរូបនេះ បានហៅខ្លួនឯងថា "ធុងម្សៅ ចាំតែគេប្រើ" ពាក់ព័ន្ធនឹងកំហឹង ខឹងខ្លាំង ទៅលើការរើសអើងពូជសាសន៍ នៅកន្លែងបំពេញការងារ ក៏ដូចជា គ្រប់ ទី កន្លែងផ្សេង ទៀត នៅសហរដ្ឋអាមេរិក ។

ជនរងគ្រោះស្លាប់ ពីការវាយប្រហារ អត្តឃាតលើកនេះ គឺជា ក្រុមការងារទូរទស្សន៍ខាងលើ ម្នាក់ គឺជាពិធិការិនី វ័យ ២៤ ឆ្នាំ ឈ្មោះ Alison Parker និងម្នាក់ទៀត គឺជា Cameraman ឈ្មោះ Adam Ward វ័យ ២៧ ឆ្នាំ ។ ទាំង ២ នាក់ បានស្លាប់បាត់បង់ ជីវិត ភ្លាមៗ ក្រោយហេតុការណ៍វាយ ប្រ ហារ បាញ់សម្លាប់ អំឡុងកម្មវិធីផ្សាយផ្ទាល់ទូរទស្សន៍ (LIVE) ។ ខ្មាន់ កាំភ្លើង ស្ថិតនៅក្នុងវ័យ ៤១ ឆ្នាំមានឈ្មោះថា Lee Flanagan (ឬឈ្មោះ Bryce Williams) ជា អតីតបុគ្គលិកទូរទស្សន៍ WDBJ7 TV ។ លោកបានបាញ់សម្លាប់ខ្លួនឯង នៅក្នុងរថយន្ត រយៈពេល ១ ម៉ោងក្រោយ បន្ទាប់ ពីមន្រ្តីប៉ូលីសពាក់ព័ន្ធ តាមប្រមាញ់ចាប់រូប លោក មក វិញ ក្រោយព្យាយាមរត់គេចខ្លួន តាមផ្លូវ ហាយវេ ក្នុងរដ្ឋ Virginia ។ ស្ថិតនៅក្នុងវ័យ ៤១ ឆ្នាំ ខ្មាន់ កាំភ្លើងរូបនេះ គឺមានសញ្ជាតិ អាហ្រ្វិក អាមេរិក ។ មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ លើកឡើងអោយដឹងថា ឧក្រិដ្ឋជនរូបនេះបាន ថត ឃ្លីបវីដេអូ ពីការវាយប្រហារបាញ់សម្លាប់ រួចបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ៕

<object width="488" height="418" data="http://www.youtube.com/v/-r98cNVKB1c&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/-r98cNVKB1c&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី