CamNews

ស្មាន​មិន​ដល់ ! មេម៉ាយ​ទាំង​ពីរ​នាក់​បង​ប្អូន ក្នុង​ពេល​តែ​មួយ ព្រោះ​តែ​ប្តី​លង់​ទឹក​ស្លាប់​ទាំង​ពីរ

(បរទេស)៖ ហេតុការណ៍អកុសលមួយ បានកើតឡើងស្ទើរតែ​​មិនចង់ជឿថា ស្ត្រីពីរនាក់ដែលជាបងប្អូន នឹងគ្នាបានក្លាយ​ជាស្ត្រីមេម៉ាយ ក្នុងពេលតែមួយ ខណៈដែលប្តីរបស់​ពួកគេ ដែលជាមិត្តល្អនឹងគ្នា បានលង់ទឹកស្លាប់​ទាំងពីរនាក់។

គ្រួសារប្តីប្រពន្ធពីរនាក់នេះ រស់នៅ lowa ហើយមកសម្រាកវិស្សមកាល នៅរដ្ឋ Missouri ជិតបឹង Ozarks ហើយបានជិះទូកបណ្តែតលេង ស្រាប់តែមួយសន្ទុះក្រោយមក បុរសរងគ្រោះអាយុ ៤០ឆ្នាំម្នាក់ ឈ្មោះ Jacob B. Seeman បានលោតចុះទឹក ដើម្បីទប់ទូកកុំឲ្យអណ្តែតឆ្ងាយ តែមើលទៅមិន​ស្រួល បុរសម្នាក់ទៀត ជាបងថ្លៃហើយ ក៏ជាមិត្តល្អនឹងគ្នាដែរ ឈ្មោះ Dennis J. Michel អាយុ៤៦ឆ្នាំឃើញបែបនេះ ក៏លោតទៅជួយ តែអកុសលពួកគេ​ក៏លង់ទឹក​ស្លាប់ទាំងពីរនាក់ ក្រោមក្រសែភ្នែកប្រពន្ធ ដែលមិនអាចជួយអ្វីកើត ក្រៅពីព្យាយាមទូរស័ព្ទប៉ូលិសពីរឿងនេះ ហើយទម្រាំសមត្ថកិច្ច និងក្រុមសង្គ្រោះមកដល់ស្រង់ឡើងគោកបាន បុរសទាំងពីរបានស្លាប់បាត់ទៅហើយ។

ហេតុការណ៍ស្មានមិនដល់នេះ ធ្វើឲ្យសមាជិកគ្រួសារអ្នកទាំងពីរ ស្លុតចិត្តណាស់ ដោយមិនស្មានថា ត្រូវបាត់បង់មនុស្សពីរនាក់ក្នុងពេលតែមួយ ធ្វើឲ្យស្ត្រីពីរនាក់ត្រូវមេម៉ាយ។ បុរសរងគ្រោះទាំងពីរ គឺម្នាក់ធ្វើការជាបុគ្គលិកប្រៃសណីយ៍ ហើយម្នាក់ធ្វើការនៅកសិដ្ឋានគ្រួសារ ចំណែកស្ត្រីជាប្រពន្ធទាំងពីរនាក់ បើកសាលាបង្រៀនក្មេងតូចៗ នៅ lowa៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង