(ប៉ារីស)៖ ក្រោយពីបញ្ចប់វគ្គ ១៦ក្រុមយប់មិញនេះ ក្រុមនីមួយៗបានដឹងថា ត្រូវជួបក្រុមណាអស់ហើយ រួមជាមួយនឹង កម្មវិធីប្រកួតរបស់ខ្លួនផងដែរ សម្រាប់វគ្គចាញ់ធ្លាក់ និងអាចឈានដល់ទាត់បាល់ប៉េណាល់ទី ៥គ្រាប់ក្នុង១ក្រុមផងដែរ ប្រសិនបើមានក្រុមណាមួយស្មើលទ្ធផលក្នុងការប្រកួតពេញម៉ោង ៩០នាទី និងនាទីបន្ថែម ១៥នាទី២ដងនោះ។

ខាងក្រោម ជាកម្មវិធីប្រកួតសម្រាប់ទាំង ៨ក្រុមដែលបានឆ្លងមកដល់វគ្គនេះ៖

1/. ប៉ូឡូញ Vs ព័រទុយហ្គាល់ ម៉ោង ២រំលងអាធ្រាត្រ ថ្ងៃទី០១ កក្កដា។

2/. វ៉េល Vs ប៊ែលហ្ស៊ិក ម៉ោង ២រំលងអាធ្រាត្រ ថ្ងៃទី០២ កក្កដា។

3/. អាល្លឺម៉ង់ Vs អ៊ីតាលី ម៉ោង ២រំលងអាធ្រាត្រ ថ្ងៃទី០៣ កក្កដា។

4/. បារាំង Vs អ៊ីស្លង់ ម៉ោង ២រំលងអាធ្រាត្រ ថ្ងៃទី០៤ កក្កដា។

សូមបញ្ជាក់ផងដែរ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ UEFA Euro 2016 នេះ ពុំមានការប្រកួតស្វែងរកចំណាត់ថ្នាក់លេខ៣ ឡើយ ដោយមានតែក្រុមជើងឯក និងក្រុមរងជើងឯកតែប៉ុណ្ណោះ ក្នុងយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង