CamNews

Liverpool ប៉ះ Chelsea រាត្រី​នេះ ជា​ជំនួប​ធំ​ចុង​ក្រោយ មុន​បិទ​រដូវ​កាល

(លីវើភូល)៖ ក្រុមហង្សក្រហម Liverpool នឹងបើកទ្វារពហុកីឡដ្ឋាន Anfield របស់ខ្លួនរាត្រីនេះ ស្វាគមន៍ក្រុមតោខៀវ Chelsea ក្នុង​សប្តាហ៍​ទី​៣៧​របស់​គេ មុនទៅជួបម្ចាស់ផ្ទះ West Brom Albions នៅថ្ងៃបញ្ចប់ Prmier League រដូវ កាលឆ្នាំ២០១៥-២០១៦ នេះ ។

ក្រុមដែលកំពុងដឹកនាំដោយអតីតគ្រូបង្វឹកក្លឹប Borussia Dortmund លោក Jurgen Klopp នោះ លេងឈ្នះ២ប្រកួត ជាប់ៗគ្នាក្នុងទឹកដី​របស់​ខ្លួន​តាម​រយៈ​បំបាក់ Villarreal ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Europa League និង​បន្ត​បំបាក់​ភ្ញៀវ Watford ២-០ ដាច់​ទៀត​ក្នុង Premier League សប្តាហ៍ទី៣៦ ដែលអាចនិយាយបានថា ក្រុមមួយ នេះមានភាពរឹងមាំខ្លាំងឡើងក្នុងទឹកដី ។

៣ពិន្ទុរាត្រីនេះ អាចធ្វើឡើងឲ្យ Liverpool ឡើងទៅឈរនៅលេខរៀងទី៧ រុញច្រានក្រុម Southampton ដែលមានតែ ៦០​ពិន្ទុធ្លាក់​មក​ឈរ​នៅ​លេខ​៨​វិញ ប្រសិនបើឈ្នះ តែគូប្រជែងតោខៀវ Chelsea នៅបន្តឈរនៅលេខរៀងទី៩ ដដែល ទោះបីឈ្នះក៏ដោយ គ្រាដែលចាញ់ពិន្ទុ Liverpool រហូតដល់ទៅ១០ពិន្ទុឯណោះ ហើយ​ក្រុម​ទាំង​ពីរ​អាច​ប្រឈម​នឹង​អត់​បាន​លេង​ពាន​អី​ទាំង​អស់ Europa និង Champions League រដូវកាលក្រោយដូចគ្នា ។

Chelsea ទើបតែចាញ់ម្ចាស់ផ្ទះ Sunderland ៣-២ កាលពីសប្តាហ៍មុន បន្តកំណត់ត្រាចាញ់១២ដង ស្មើ១២ និង ឈ្នះ ១២​ដង​ដូច​គ្នា ឆ្លង​កាត់​៣៦​ប្រកួត​មក​នេះ ពុំអាចស្វែងរកកោះត្រើយបាននៅឡើយទេចាប់តាំងពីចាប់ផ្តើមរដូវកាលថ្មីឆ្នាំ ២០១៥-២០១៦ ទោះបីបណ្តេញលោក Jose Mourinho ចេញពីតំណែងកាលពីចុងខែធ្នូ ឆ្នាំ២០១៥ ក៏ដោយ ក៏ក្លឹប ជើងមួយនេះបន្តភាពត្រដាបត្រដួសដដែល ខណៈដែលមានគ្រូបង្វឹកស្តីទី Guus Hiddink ដឹកនាំក៏ដោយ ។

Liverpool ប៉ះ Chelsea ចាប់ផ្តើមនាម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ក្រោយពេល Norwich City ជួប Watford និង Sunderland ប៉ះ Everton នាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រដូចគ្នា ៕

រូបភាពកាលពីជួបគ្នាក្នុងជើងទី១ រដូវកាលនេះ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង