CamNews

អ្នកជក់បារីកន្លែងហាមឃាត់ពិន័យ ពីរម៉ឺនរៀល ខណៈម្ចាស់អាហារដ្ឋានមិនបិទសញ្ញា ហាមជក់បារី ពិន័យ ៥ម៉ឺនរៀល

(ភ្នំពេញ)៖ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផល ថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ បានកំណត់ថា សម្រាប់អ្នកជក់បារីនៅកន្លែងហាមឃាត់ នឹងពិន័យពីរម៉ឹនរៀល ខណៈដែលម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ដែលមិនព្រមបិទស្លាក់សញ្ញាហាមជក់បារី ហើយដាក់ចានគោះបារីឲ្យភ្ញៀវ នឹងត្រូវពិន័យ ៥ម៉ឺនរៀ។

ក្រសួងសុខាភិបាលបានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់អនុក្រឹត្យស្តីពីវិធានការហាមឃាត់ការជក់ ឬការបង្ហុយផ្សែងផលិតផល ថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ក្នុងគោលបំណងចូលរួមការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ, ការពារនិងទប់ស្កាត់ ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់​ផលិតផលថ្នាំជក់។

សេចក្តីព្រាងអនុក្រឹត្យនេះ បានឆ្លងអង្គប្រជុំអន្តរក្រសួងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ហើយត្រូវបានលើកយកមកពិភាក្សា និងអនុម័តរួចរាល់ហើយ នៅទីស្តីការគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ ដោយមានការកែសម្រួលពាក្យពេចន៍ និងខ្លឹមសារមួយចំនួន។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋាមន្រ្តី បញ្ជាក់នៅលើ Facebook របស់លោក។

នៅក្នុងសេចក្តីព្រាងអនុក្រឹត្យនេះបានបញ្ជាក់ថា ការផាកពិន័យខាងលើ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងអាស៊ានទំហំ នៃប្រាក់ពិន័យរបស់កម្ពុជា មានលក្ខណៈអនុគ្រោះជាងគេក្នុងគោលបំណងជំរុញ ការចាប់អារម្មណ៍ និងដើម្បីអប់រំដល់ប្រជាជន អំពីគ្រោះថ្នាក់ នៃការជក់បារី។

យោងតាមសេចក្តីព្រាងអនុក្រឹត្យ បានឲ្យដឹងថា ប្រទេសជាច្រើនក្នុងតំប់អាស៊ានផាកពិន័យទឹកប្រាក់យ៉ាងច្រើនសម្រាប់អ្នក​ ជក់បារី នៅតាមទីហាមឃាត់ ដូចជា ប្រទេសម៉ាឡេស៊ី ពិន័យជាប្រាក់ចំនួន ៣,០៣០ដុល្លារ ប្រទេសឥណ្ឌូនេស៊ី ៥,៥៨៧ដុល្លារ ប្រទេសប្រ៊ុយណេ ៧៩០.៧៤ដុល្លារ ប្រទេសសឹង្ហបុរី ៧៥៦ដុល្លារ ប្រទេសមីយ៉ាន់ម៉ា ១៥៧ដុល្លារ ទៅ ៧៨០ដុល្លារ ប្រទេសហ្វីលីពីន ១១ដុល្លារទៅ ២៥៧ដុល្លារ ប្រទេសថៃ ៦ដុល្លារ ទៅ ៦៥ដុល្លារ និងប្រទេសវៀតណាម ៤ដុល្លារ ទៅ ១៤ដុល្លារ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ក្រសួងសុខាភិបាលបានពិចារណាទៅលើតថភាពជាក់ស្តែង ក្នុងសង្គម និងលទ្ធភាព នៃការអនុវត្តអនុក្រឹត្យនេះប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមស្តង់ដាអាស៊ានដោយនឹងកំណត់កន្លែង ហាមជក់ជាជំហានៗ នៅតាមទីតាំងមួយចំនួន តាមរយៈការចេញប្រកាសរបស់ក្រសួងសុខាភិបាល។

យោងតាមរបាយការណ៍របស់ក្រសួងផែនការឆ្នាំ២០១៤ បានបង្ហាញថា អ្នកមិនជក់បារី ៦០% កំពុងស្រូបផ្សែងបារីពីគេ។ ទីកន្លែងដែលប្រជាពលរដ្ឋកម្ពុជាស្រូបផ្សែងបារីពីគេខ្ពស់ជាងគេ គឺនៅភោជនីយដ្ឋាន/អាហារដ្ឋាន ៧៦% ក្នុងអគារធ្វើការរបស់រដ្ឋ ៤៩% និងនៅពេលធ្វើដំណើរការតាមមធ្យោបាយធ្វើដំណើរសាធារណៈ៣៤%។

បើធៀបទៅនឹងប្រទេសអាស៊ានទាំង១០ ប្រទេសកម្ពុជាមានអត្រាស្រូបផ្សែងបារីពីគេ ខ្ពស់ជាងគេនៅភោជនីយដ្ឋាន។ អត្រារងគ្រោះដោយសារស្រូវផ្សែងបារីពីគេខ្ពស់បំផុតក្នុងចំណោមអ្នកមិនជក់បារី៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី