ភាពយន្ត ៖ ឈុតដែលមានកំណត់នេះមានត្រឹមតែ ៦០០ ឈុតទូទាំងពិភពលោក ហើយប្រទេស កម្ពុជា ក៏ទទួលបានចំនួន១២០ឈុតផងដែរ។ សម្រាប់អបអរសារទរវគ្គថ្មី Star Wars The Force Awakens អ្នកគាំទ្រទាំងអស់អាចធ្វើការទៅត្រង់ជួរដើម្បីទិញ នូវឈុត ពិសេស នេះបាន នៅរោងភាពយន្ត លេជេន TK និងរោងភាពយន្ត City Mall។ ១២០ឈុតនោះ ដែលមាន ៖
- 60 ឈុត Dark Side មានលក់នៅរោងភាពយន្តលេជេន សាខា TK
- 60 ឈុត Light Side មានលក់នៅរោងភាពយន្តលេជេន សាខា City Mall
ដោយឈុតនិមួយៗរួមមាន សំបុត្រចូលទស្សនាខ្សែភាពយន្ត អាវយឺត កែវ និង កាតអនុស្សាវរីយ៍ក្នុងតម្លៃ ៣០ ដុល្លារ ដោយសារចំនួនមានត្រឹមតែ ៦០ ឈុតប៉ុណ្ណោះ ហើយមានតែនៅសាខារោងភាពយន្តលេជេនដូចជម្រាបខាងលើនៅថ្ងៃទី ០៤ ធ្នូ ២០១៥ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង៨យប់តែប៉ុណ្ណោះ។ អ្នកតម្រង់ជួរម្នាក់ៗអាចធ្វើការជាវបានតែមួយឈុតប៉ុណ្ណោះ។

គួរបញ្ចាក់ផងដែរថា Star Wars The Force Awakens នេះជាភាគទី ៧ហើយនៅ ក្នុង Star Wars Franchise ដែល Lucasfilm និងអ្នកដឹកនាំរឿងបែបចក្ខុវិស័យ លោក J.J. Abrams សហការគ្នា ដើម្បីនំាអ្នកទាំងអស់គ្នាវិលត្រលប់ទៅកាន់ភពផ្កាយដ៏សែនឆ្ងាយ គឺ Star Wars ដែលនឹងវិលមក កាន់ រោងភាពយន្ត ជាមួយនឹង វគ្គថ្មីមួយនេះ ។ Star Wars The Force Awakens នឹង មានចាក់ បញ្ចាំង នៅគ្រប់រោងភាពយន្តនៅប្រទេសកម្ពុជាយើងនៅថ្ងៃទី ១៨ ធ្នូ ២០១៥ ខាងមុខនេះ។

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្ត នេះ និង ពត៌មាន ផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាច ចូលទៅកាន់ ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បី ទទួល បានរង្វាន់ដូចជាសំបុត្រ កុននិង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

ទស្សនា Trailer នៅទីនេះ

<object width="478" height="410" data="http://www.youtube.com/v/UO-bciQH_4A&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/UO-bciQH_4A&rel=1" /></object>

ប្រភព ៖ Westec Media Limited