CamNews

ឌុច លីដា៖ «ខ្ញុំស្រាត គឺជាការលះបង់ ដើម្បីតែសិល្បៈខ្មែរ ឲ្យកាន់តែមានភាពល្បាញល្បីប៉ុណ្ណោះ!»

(ភ្នំពេញ)៖ ស្របពេលដែលទស្សនិកជនជាច្រើន កំពុងតែ​​អន្ទះសារចង់ដឹង ចំពោះឈុតឆាកអាក្រាតកាយ​​​មួយចំនួន ក្នុងរឿង«នារីវេទមន្ត» របស់តារាសម្ដែង សិចស៊ីមានមុខមាត់ កាត់អឺរ៉ុប នាង ឌុច លីដា ថា ជាការកាត់ត តាមបច្ចេកទេស ឬជាការអាក្រាតកាយមែនទែននោះ នៅពេលនេះ ស្រីស្រស់ ឌុច លីដា ដែលជាសាមីខ្លួន បានបញ្ជាក់ឲ្យមហាជនអស់ចម្ងល់ហើយ គឺត្រង់ឈុតឆាកនេះ នាងពិតជាហ៊ានលះបង់ បង្ហាញខ្លួនននោលគោក គ្មានសម្លៀកបំពាក់មែន ប៉ុន្តែការធ្វើបែបនេះ ត្រូវបាននាងអះអាងថា គឺជាការលះបង់យ៉ាងធំធេងមួយ ដើម្បីតែសិល្បៈខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញខ្លាំង​ លើឆាកអន្តរជាតិ។

ឆ្លើយតបទៅនឹងសំណួររបស់ Khmertalking តារាសម្ដែងសិចស៊ី មុខមានមន្តស្នេហ៍ កញ្ញា ឌុច លីដា បានបញ្ជាក់ថា អ្វីដែលបងប្អូនបានឃើញត្រង់​ឈុតឆាកខ្លះៗ ក្នុងរឿង «នារីវេទមន្ត» នាងទទួលស្គាល់ថា នេះជាការលះបង់យ៉ាងខ្លាំងក្លា ដើម្បីឲ្យបរទេសមើលមកថា ខ្មែរក៏អាចធ្វើបានដូចគេដែរ ប៉ុន្តែមិនមែននាងស្រាត​ទាំងស្រុងទេ ពោលគឺមានការជួយជ្រោមជ្រែង ពីខាងក្រុមការងារបច្ចេកទេសថត និងការកាត់តប្លង់ខ្លះៗផងដែរ។

ឌុច លីដា បកស្រាយថា «ច៎ា..បង សម្រាប់ចំណុចត្រង់នេះ នាងខ្ញុំសូមបញ្ជាក់ថា ក្នុងនាមខ្ញុំជាកូនខ្មែរ នារីខ្មែរ នាងខ្ញុំក៏ស្គាល់ពីវប្បធម៌ខ្មែរយើងដែរ ប៉ុន្តែអ្វីដែលនាងខ្ញុំធ្វើ គឺជាការលះបង់ ដើម្បីតែសិល្បៈ និងដើម្បីធ្វើឲ្យសាច់រឿងទាំងមូលល្អមើល។ ប៉ុន្តែក្នុងការថតគឺមានបច្ចេកទេស របស់អ្នកថត​។ និយាយទៅខ្ញុំសូមមិនបញ្ជាក់ឲ្យបានក្បោះក្បាយទេ គ្រាន់តែចង់ឲ្យទស្សនិកជន ពិនិត្យមើលត្រង់ចំណុចហ្នឹងទាំងអស់គ្នា..!»។

ពេលមានសំណួរថា តើកញ្ញា ឌុច លីដា ស៊ីថ្លែប៉ុន្មានដែរ បានជាហ៊ានលះបង់ រហូតដល់ថ្នាក់​ថតឈុតស្រាតបែបនេះ ? ភ្លាមនោះ លីដា ឆ្លើយថា«បញ្ហានេះ ខ្ញុំសុំមិននិយាយទេ ព្រោះជារឿងផ្ទៃក្នុង រវាងខ្ញុំ និងផលិតកម្ម ហើយខ្ញុំក៏សុំអភ័យទោសផង ដែលមិនអាចប្រាប់ត្រង់ ចំណុចនេះបាន!»។

ជាការកត់សម្គាល់ សម្រាប់តារាសម្ដែង ឌុច លីដា ត្រូវបានគេមើលឃើញថា គឺជាតារាសម្ដែង​ម្នាក់ ដែលមានភាពលេចធ្លោ និងទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេស​គឺមហាជន ចាប់អារម្មណ៍នាង ត្រង់នាងជាតារាដែលហ៊ាន ថតឈុតស្រើបស្រាល ឈុតស្រាតជាដើម ។ នេះជា​លើកទី២ហើយ សម្រាប់ ឌុច លីដា ក្នុងការថតរឿងមានលក្ខណៈ​អាក្រាតកាយ បន្ទាប់ពីរឿង «ស្បែកគង់» របស់ផលិតកម្ម «អង្គរភិចឈ័រ» របស់លោក ប៉ុល វិបូ ។

សូមបញ្ជាក់ថា មហាជន និងអ្នកសិល្បៈជាច្រើន បានចូលរួមអបអរសាទរ ក្នុងពិធីបើកសម្ពោធជាផ្លូវការ ដាក់បញ្ចាំងរឿង «នារីវេទមន្ត» របស់ផលិតកម្ម រ៉ក់ នាល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ នៅរោងភាពយន្ត Major ផ្សារទំនើបអេអនម៉ល ដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងរបស់ជនជាតិបរទេស គឺលោក Jimmy Henerson ហើយនឹងត្រូវដាក់បញ្ចាំង គ្រប់រោងភាពយន្តទំនើបទាំងអស់ ចាប់ពីថ្ងៃទី៧ ខែតុលា នេះតទៅ។ ប៉ុន្តែអ្វីដែលជាការចង់ទស្សនាខ្លាំង របស់​ទស្សនិកជននោះ គឺត្រង់ឈុតឆាកអាក្រាតកាយ នៅក្នុងសាច់រឿង ដែលសម្ដែងដោយនាង ឌុច លីដា នេះឯង៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង