ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌសែនសុខ ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោកកែវ សុជាតិ បានចូល ទៅឆែកឆេរ និងបង្ក្រាបករណីចែកចាយ គ្រឿងញៀនក្នុងផ្ទះសំណាក់ យីហោមនោរម្យ រីករាយ ស្ថិតនៅផ្ទះ លេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ដែលក្នុងប្រតិ បត្ដិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួន ជនសង្ស័យ៤នាក់ស្រីពីរនាក់ ព្រមទាំងសម្ភារ សម្រាប់ជក់មួយចំនួនទៀត ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង ដែលដឹកនាំកម្លាំងនគរបាលចុះ បង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បាន បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពី ម្ចាស់ផ្ទះសំណាក់ ដែលដាក់ការសង្ស័យលើភ្ញៀវ ដែលមកជួលបន្ទប់ស្នាក់ នៅនោះអាច ជាប់ពាក់ព័ន្ធសកម្មភាពចែកចាយនិងប្រើ ប្រាស់គ្រឿងញៀន លោកបានសុំគោល ការណ៍និងបទបញ្ជាពីស្នងការនគរបាលរាជ ធានីភ្នំពេញ និងមានការឯកភាពពីតំណាង អយ្យការផងនោះ ក៏ចុះទៅធ្វើការ ត្រួតពិនិត្យ និងឆ្មក់ចូលទៅក្នុងផ្ទះសំណាក់ រហូតឃាត់ ខ្លួនជនសង្ស័យទាំងបីនាក់ មានស្រីពីរនាក់ កំពុងប្រមូលម្ដុំគ្នា សម្លំជក់គ្រឿងញៀន ។

លោកម៉ក់ ហុង បានបញ្ជាក់ថា ក្រោយ ត្រួតពិនិត្យនិងធ្វើការឆែកឆេរជាក់ស្ដែងនោះ កម្លាំងសមត្ថកិច្ចរបស់លោក បានរកឃើញ ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន នៅក្នុងថតតុ រួមមានទុយោ ដែកកេះជាដើម។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៤ នាក់និងវត្ថុតាង ត្រូវបានដឹកបញ្ជូនតាមរថយន្ដទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្ដការសួរនាំនិងចាត់វិធានការតាមនីតិ វិធីបន្ដទៀត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល