ភ្នំពេញ ៖ នៅវេលាម៉ោង៧ និង៤៥នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុច មុខរោងចក្រ ទឹកស៉ីអ៉ីវ ផ្លូវលេខ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ មានករណីគ្រោះចរាចរណ៍មួយកើតឡើង រវាងរថយន្តក្រឡុកស៉ីម៉ង់ត៍ និងម៉ូតូ បណ្តាលអោយស្ត្រីម្នាក់ បាក់ជើងស្តាំ ។

រថយន្តបង្ក ម៉ាកហ៉ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 5A-0129 បើកបរដោយឈ្មោះ ស្រ៊ុន សៀវប៉ាវ ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិ រវៀង ឃុំ រវៀង

ស្រុក សំរោង ខេត្ត តាកែវ ។ រថយន្តបង្កបើកក្នុង ទិសដៅពីលិចទៅកើត ស្របទិសគ្នា បានប៉ះជាមួយ ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៍ក្រហមស្លាកលេខភ្នំពេញ ក-០៣១៤-ភព១ បើកបរដោយឈ្មោះ អ៉ឹម ចាន់ថន ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ ស្នាក់នៅភូមិឬស្សី១ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យរបួសបាក់ជើងស្តាំ ។

ចំពោះរថយន្ត និង អ្នកបើកបរ ព្រមទាំងម៉ូតូជនរងគ្រោះ ប្រគល់អោយការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញយកទៅរក្សាទុក ដើម្បីចាត់ការបន្ត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល